ខាតមិនស្ទើរ! គ្រប់ហាងលក់ទំនិញក្នុងក្រុង២នេះ ត្រូវក្រុមបាតុករកម្ទេច និងចូលលួចអីវ៉ាន់មួយចាស់ដៃ

//s5.kh1.co/6e/6ea754adc0fdff8b4d8a5a45bbd980d04c78ffae.jpg
សង្គម

 ០៣-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

គ្រប់ហាងលក់ទំនិញក្នុងក្រុងទីក្រុងញ៉ូវយ៉ក និងសានហ្វា្រនស៊ីស្កូ ត្រូវក្រុមបាតុករកំទេច និងចូលលួចអីវ៉ាន់មួយចាស់ដៃ

អាមេរិក៖ ការធ្វើបាតុកម្មរយៈពេល ៧ថ្ងៃ នៅក្នុងថ្ងៃទី៤ នៃការតវ៉ា ដែលប្រឆាំងនឹងចំណាត់ការដ៏ ឃោរឃៅរបស់មន្ត្រីនគរបាលនៅតែបន្តលើទឹកដីទីក្រុងញ៉ូវយ៉ក និងសាន់ហ្វា្រនស៊ីស្កូ កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ នៅពេលមនុស្សជាច្រើនពាន់នាក់បានដើរជាក្បួន ក្នុងនោះក្រុមអ្នកតវ៉ា និងមន្ត្រីជាច្រើនបានព្យាយាមរក្សាភាពស្ងៀមស្ងាត់ បន្ទាប់ពីមានការចលាចលជាច្រើនថ្ងៃ ដែលបានធ្វើឲ្យខូច ខាតរថយន្តរបស់នគរបាលជាច្រើនគ្រឿងដោយការដុតបំផ្លាញ វាយកម្ទេចហាងទំនើបៗ យកអីវ៉ាន់ និងបានចាប់ខ្លួនមនុស្សរាប់រយនាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីព្រឹកថ្ងៃចន្ទកន្លងទៅនេះ នៅសង្កាត់សូនៃទីក្រុងម៉ានហាថាន់ ដែលក្រុមមនុស្សគ្មានសណ្ដាប់ធ្នាប់ បានប្រមូលផ្ដុំគ្នាតាមចិញ្ចើមផ្លូវទីសាធារណៈនានា ព្រមទាំងវាយកម្ទេចផ្សារទំនើបមួយចំនួនដើម្បីចូលលួចអីវ៉ាន់ប្រេនៗ។

ក្រុមបាតុករកំពុងធ្វើការតវ៉ា
ក្រុមបាតុករកំពុងធ្វើការតវ៉ា

ហាងមួយចំនួនដែលមាន ស្លាកយីហោ Rolex, Chanel, Happy Socks និង Prada ព្រមទាំង ហាងលក់សំលៀកបំពាក់ និងគ្រឿងអេឡិចត្រូនិចជាច្រើនទៀតដែលត្រូវបានមនុស្សរាប់រយនាក់ចូល លួចប្លន់ទំនិញ។ ក្នុងនោះ មានមនុស្សម្នាក់ត្រូវបានបាញ់រងរបួសស្របពេលមានភាពវឹកវរ ហើយត្រូវបានសង្រោះនៅក្នុងរថយន្តគិលានសង្រ្គោះ។

ពិតជាសាហាវ ដែលក្រុមបាតុករធ្វើការបាតុកម្មបែបនេះ ដោយក្នុងនោះយើងឃើញមានមន្រ្តីនគរបាលជាច្រើន​ព្យាយាមទប់ស្កាត់ ដោយប្រើប្រាស់បំពង់ផ្សែងបាញ់ដាក់ក្រុមមនុស្សទាំងនោះ ព្រមទាំងមានរថយន្ដរបស់មន្ត្រីនគរបាលបានព្យាយាមបើកបំបុក ប្រជាពលរដ្ឋស្ដែងៗ កំឡុងពេលបាតុកម្មនេះ៕

ខាងក្រោមនេះជារូបថតមួយចំនួនកំឡុងពេលបាតុកម្មតវ៉ា៖

ក្រុមបាតុករកំពុងលួចទំនិញក្នុងហាង
ក្រុមបាតុករកំពុងលួចទំនិញក្នុងហាង
នគរបាលកំពុងធ្វើការទប់ស្កាត់ និងបានបើកឡានបំបុកក្រុមបាតុករ
នគរបាលកំពុងធ្វើការទប់ស្កាត់ និងបានបើកឡានបំបុកក្រុមបាតុករ
នគរបាលសម្រុកដេញក្រុមបាតុករ
នគរបាលសម្រុកដេញក្រុមបាតុករ
នគរបាលជិះសេះជាន់បាតុករជានារី
នគរបាលជិះសេះជាន់បាតុករជានារី
ក្រុមបាតុករ កំពុងប្រមូលសម្ភារៈ ឬទំនិញផ្សេងៗ
ក្រុមបាតុករ កំពុងប្រមូលសម្ភារៈ ឬទំនិញផ្សេងៗ
SAO CHORN
JHORNY (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T