ល្បីរឿងមានអ្នកជ្រែកស្នេហ៍ អែបគៀន! គង់ សុជាតិ និងស្វាមី បង្ហាញសកម្មភាពកាន់តែស្វីត

//s5.kh1.co/b0/b0fd6bbf6750108394ce351c9d17b2a123a33e11.jpg
តារា & កម្សាន្ដ

 ០៣-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

បន្ទាប់ពីមានជនទី៣ ចង់ជ្រែកស្នេហា ប្ដី ប្រពន្ធ អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល រួចមក អ្នកទាំងពីរ កាន់តែបង្ហាញចំណងស្នេហ៍ដ៏រឹងមាំកាន់តែខ្លាំងឡើង។

ខេត្តព្រះសីហនុ៖ ជាការពិតណាស់​ ប៉ុនា្មនថ្ងៃមុននេះ លេចលឺដំណឹងថា ស្នេហាប្ដីប្រពន្ធ អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល មានជនទី៣ ចូលមកជ្រៀតជ្រែកទៀតផង។ តែទោះបី ជាយ៉ាងណា ក៏សកម្មភាពអ្នកទាំង២ នៅតែផ្អែមល្ហែមជាមួយគ្នា មិនចាញ់គូស្នេហ៍ក្មេងៗឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត ដូចដែលទស្សនិកជន និងហ្វេនៗ អ្នកនាង គង់ សុជាតិ និង លោកជា វិបុល បានដឹងស្រាប់ហើយថា ជីវិតប្ដី ប្រពន្ធ អ្នកទាំង២ តែងតែធ្វើឲ្យ គ្រប់គ្នាច្រណែននឹងជីវិតគ្រួសារយ៉ាងមានសុភមង្គលដ៏រឹងមាំ របស់អ្នកពួកគេគ្រប់ពេល។ ជាក់ស្ដែង ក្រោយស្ងាត់ ពីរឿងរ៉ាវ មានជនទី៣ រួចមក អ្នកនាង គង់ សុជាតិ និង ស្វាមី បានដឹកដៃគ្នា ទៅកម្សាន្តនៅសុទ្រយ៉ាងរីករាយ មិនខ្វល់អ្វីទាំងអស់។

ដោយសកម្មភាព អ្នកទាំងពីរ នៅតែល្អូកល្អើន ស្អិតរមួត លើសដើមទៅទៀត ជាពិសេស អ្នកនាង គង់ សុជាតិ បានបង្ហោះរូបជាមួយស្វាមី យ៉ាងរ៉ូមែនទិក ដោយរូបភាពទាំងនោះ បង្ហាញឲ្យគ្រប់គ្នាបានឃើញថា ទោះមានជនទី៣ ចង់ជ្រៀតជ្រែកយ៉ាងណា ក៏មិនអាចយកឈ្នះសេចក្ដីស្នេហា ប្ដី ប្រពន្ធ អ្នកទាំងពីបានដែរ បើតារាប្រស្រី២ដួងនេះ កាន់តែស្វីតជាមួយគ្នាពេញទំហឹងយ៉ាងហ្នឹង៕

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល
  អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល
  អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល
  អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល
  អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល
  អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល
  អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល
  អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល
  អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល
  អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល
  អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល
  អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល
  អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល
  អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល
  អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល
  អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល
គង់ សុជាតិជា វិបុល
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T