Yang Mi ត្រូវគេរិះគន់យ៉ាងចាស់ដៃ ស្រលាញ់លុយជាងកូន ដល់ថ្នាក់ភ្លេចរឿងពិសេសមួយនេះ

//s5.kh1.co/c4/c446fce2a2b7a0cfda1092b82459ba7999a47fab.jpg
តារា & កម្សាន្ដ

 ០៣-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព Yang Mi ត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើន​​ ធ្វើការរិះគន់យ៉ាងខ្លាំង ដោយនៅក្នុងពិធីជប់លៀងថ្ងៃកំណើតកូនស្រីរបស់ខ្លួន នាងបែរជាមិនបានមកចូលរួម ខណៈពេលដែលខ្លួនកំពុងតែចូលរួមនៅក្នុងកម្មវិធីមួយផ្សេងទៀត

ចិន៖ ដូចដែលប្រិយមិត្ត បានជ្រាបមកហើយថា តារាសម្ដែងស្រីជនជាតិចិន ដ៏មានប្រជាប្រិយភាព Yang Mi និងអតីតស្វាមី លោក Hawick Lau បានប្រកាសលែងលះគ្នា កាលពីឆ្នាំ ២០១៨ ហើយ ហើយដោយសារតែ Yang Mi មានភាពមមាញឹកនឹងការងារសិល្បៈយ៉ាងខ្លាំង ដូច្នេះហើយ កូនស្រីរបស់អ្នកទាំងពីរ បានមករស់នៅជាមួយនឹងឪពុករបស់ខ្លួនផងដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីពេលថ្មីៗនេះ តារាស្រី Yang Mi ហាក់ទទួលរងនូវការរិះគន់យ៉ាងខ្លាំង ដោយនៅក្នុងពីធិជប់លៀងថ្ងៃកំណើតកូនស្រីរបស់នាងផ្ទាល់ ដែលត្រូវបានរៀបចំឡើងតាមបែបសាមញ្ញ និងបានអញ្ជើញមិត្តជិតស្និទ្ធតែ ២ នាក់មកចូលរួមតែប៉ុណ្ណោះ តែនាងបែរជាមិនបានមកចូលរួម នៅក្នុងថ្ងៃដ៏សំខាន់មួយនេះ ទៅវិញ ហើយត្រូវបានមនុស្សជាច្រើនដឹងទៀតថា នៅពេលនោះដែរ នាងកំពុងតែចូលរួមក្នុងកម្មវិធីទូរទស្សន៍ ​ទៀតផង។

ម៉្យាងវិញទៀត ស្របពេលដែលអ្នកគាំទ្រជាច្រើនបាន ផ្ញើសារជូនពរដល់កូនស្រីរបស់​ Yang Mi នៅលើបណ្ដាញសង្គម Weibo តែនាង បែរជាគ្រាន់តែធ្វើការឃោសនា និងផ្សាយពាណិជ្ជកម្មនូវម៉ាកផលិតផល ដែលនាងធ្វើការតំណាងឲ្យតែប៉ុណ្ណោះ ហើយនេះក៏ជាហេតុមួយទៀត ដែលធ្វើឱ្យមនុស្សជាច្រើន ធ្វើការរិះគន់ កាន់តែខ្លាំង ទៅលើតារាស្រីរូបនេះ ដែលយកចិត្តទុកដាក់តែរឿងលុយកាក់ និងការងារ ប៉ុន្តែបែរជា មិនយកចិត្តទុកដាក់ចំពោះកូនរបស់ខ្លួន ៕

សូមទស្សនារូបភាពខាងក្រោម៖

Yang Mi 
Yang Mi 
Yang Mi 
Yang Mi 
Yang Mi 
Yang Mi 
Yang Mi និង អតីតស្វាមី
Yang Mi និង អតីតស្វាមី
Yang Mi និង អតីតស្វាមី
Yang Mi និង អតីតស្វាមី
Yang Mi និង អតីតស្វាមី
Yang Mi និង អតីតស្វាមី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T