ម្ស៉ៅទឹកដោះគោ Royal Ausnz ឈ្នះមេដាយមាស​ និងប្រាក់ជាច្រើនពី DIAA ឆ្នាំ២០២០!

//s5.kh1.co/86/8607001c9036f4cf9ca724772aacc271613053c4.jpg
សង្គម

 ០៣-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Royal Ausnz បានចរាចរនៅលើទីផ្សារប្រទេសកម្ពុជាយើង តាំងពីឆ្នាំ២០១៥ មកម្ល៉េះ ដោយក្រុមហ៊ុន Gotop Healthcare Pyt Ltd ដែលជាក្រុមហ៊ុនរបស់អូស្រ្តាលី (Australian owned) ១០០%។

ភ្នំពេញ៖ ប្រិយមិត្តប្រហែលជាបានស្គាល់ម្ស៉ៅទឹកដោះគោអូស្រ្តាលីម៉ាក Royal Ausnz ដែលបានចរាចរនៅលើទីផ្សារប្រទេសកម្ពុជាយើង តាំងពីឆ្នាំ២០១៥ មកម្ល៉េះ។ ម្ស៉ៅទឹកដោះគោនេះ ត្រូវបានផលិតទាំងស្រុងដោយក្រុមហ៊ុន Gotop Healthcare Pyt Ltd ដែលជាក្រុមហ៊ុនរបស់អូស្រ្តាលី (Australian owned) ១០០%។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមការឱ្យដឹងពីលោក ជា​ ស៊ុនសុព៌ណ នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ ផ្លេធីណឹម ឯ.ក បានឱ្យដឹងថា សព្វថ្ងៃនេះ Royal Ausnz ជាម្ស៉ៅទឹកដោះរបស់អូស្រ្តាលីដែលលក់ដាច់លំដាប់លេខ១ នៅប្រទេសកម្ពុជាបើទោះបីជាចំនួននៃការនាំចូល និងចែកចាយនេះ នៅមានកម្រិតទាបនៅឡើយ បើប្រៀបធៀបទៅនឹងម៉ាកផលិតផលធំៗផ្សេងទៀតដែលកំពុងចរាចរនៅលើទីផ្សារ។

Royal Ausnz ឈ្នះមេដាយមាស​ និងប្រាក់ជាច្រើនពី DIAA ឆ្នាំ ២០២០
Royal Ausnz ឈ្នះមេដាយមាស​ និងប្រាក់ជាច្រើនពី DIAA ឆ្នាំ ២០២០

តាមពិតទៅមានម្ស៉ៅទឹកដោះគោរបស់អូស្រ្តាលីជាច្រើនកំពុងដាក់លក់នៅលើទីផ្សារ ប៉ុន្តែ Royal Ausnz ហាក់កំពុងនាំមុខគេដោយសារកត្តាជាច្រើនដូចជា៖​

- គុណភាព៖ មានកសិដ្ឋានផ្ទាល់ខ្លួន និងរោងចក្រផលិតនៅជិតកសិដ្ឋានដោយចំណាយពេលតែ ២០នាទី ក្នុងការដឹកជញ្ជូនទឹកដោះគោស្រស់មករោងចក្រ និងចំណាយពេលតែ ១២ ម៉ោង សម្រាប់បំលែងចេញជាគ្រាប់ម្ស៉ៅដោយប្រើបច្ចេកវិទ្យា wet-blending technology ដែលធានាបាននូវគុណតម្លៃអាហាររូបត្ថម្ភខ្ពស់បែបធម្មជាតិ។ ម្យ៉ាងទៀតដោយសារស្តង់ដារចំណីអាហាររបស់អូស្រ្តាលីឈរលំដាប់កំពូលលើប្រទេសអាមេរិក និងសហគមន៍អឺរ៉ុបទៀតនោះ ម្ស៉ៅទឹកដោះអូស្រ្តាលីមិនដែលមានប្រវត្តិនៃការឆ្លងមេរោគ​ ឬហៅត្រឡប់មកវិញ (Recall) តាំងពីយូរលង់ណាស់មកហើយ។
- បើគិតមកដល់ពេលបច្ចុប្បន្ននេះ Royal Ausnz ជាម្ស៉ៅទឹកដោះគោតែមួយគត់ ដែលមានការទទួលស្គាល់ និងគាំទ្រពីសំណាក់ស្ថានទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា។
- ខ្សែចង្វាក់ផលិតកម្មមានស្ថេរភាព (មិនដាច់ស្តុក) ទោះបីក្នុងពេលជួបវិបត្តិ Covid-19 ក៏ដោយ
- ក្រុមហ៊ុនមានទស្សនវិស័យយូរអង្វែង ចូលរួមលើកកម្ពស់សុខភាពស្រ្តី និងមានបុគ្គលិកបម្រើការប្រកបដោយវិជ្ជាជីវ: និងការទទួលខុសត្រូវខ្ពស់។

ដោយឡែកនៅប្រទេសអូស្រ្តាលីឯណោះវិញ Royal Ausnz ក៏កំពុងទទួលបានការទទួលស្គាល់ពីគុណភាពផងដែរ។ ជារៀងរាល់ឆ្នាំផលិតផលនេះ តែងតែទទួលបានមេដាយពីការប្រកួតប្រជែងមួយដែលរៀបចំឡើងដោយ DIAA (Dairy Industry Association of Australia)។ ដោយឡែកក្នុងឆ្នាំ២០២០ នេះម៉ាកម្ស៉ៅទឹកដោះគោ និងទឹកដោះពពែមួយនេះទទួលមានមេដាយមាស និងប្រាក់ជាច្រើនដូចដែលមានក្នុងតារាងខាងក្រោមនេះ៖

Royal Ausnz ឈ្នះមេដាយមាស​ និងប្រាក់ជាច្រើនពី DIAA ឆ្នាំ ២០២០
Royal Ausnz ឈ្នះមេដាយមាស​ និងប្រាក់ជាច្រើនពី DIAA ឆ្នាំ ២០២០
Royal Ausnz ឈ្នះមេដាយមាស​ និងប្រាក់ជាច្រើនពី DIAA ឆ្នាំ ២០២០
Royal Ausnz ឈ្នះមេដាយមាស​ និងប្រាក់ជាច្រើនពី DIAA ឆ្នាំ ២០២០
https://s5.kh1.co/__image/w=577,h=714,q=100/50/50c524c18e7a7da2cac696d6909fa8f56da1f903.jpg
https://s5.kh1.co/__image/w=584,h=803,q=100/db/dbfcf64c31bba4b523afaaf8b59ad305d0f754d9.jpg
https://s5.kh1.co/__image/w=580,h=818,q=100/73/7344b06c976d0ecbae04c8ebd34998d0fc10b425.jpg

ទាំងអស់នេះបង្កើតឱ្យមាននូវពាក្យមួយយ៉ាងខ្លី តែមានន័យខ្ពស់គឺ «ទំនុកចិត្ត» ពីសំណាក់អ្នកប្រើប្រាស់៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T