អបអរសាទរ! គ្រាន់តែមានផ្ទៃពោះកូនដំបូងភ្លាម DJ Nana ក្លាយជាអ្នកតំណាងផលិតផលម្ស៉ៅទឹកដោះគោរបស់អូស្រ្តាលីដ៏ល្បីល្បាញមួយនេះជាផ្លូវការហើយ!

//s5.kh1.co/84/8484390d7f6d44b09b15452cb57cd13d271492b0.jpg
តារា & កម្សាន្ដ

 ០២-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ឌីជេ ណាណា (DJ Nana) បានក្លាយទៅជាអ្នកតំណាងផលិតផល (Brand Ambassador) របស់ម្ស៉ៅទឹកដោះគោអូស្រ្តាលី រ៉ូយ៉ាល់ អ័ស (Royal Ausnz)។

ភ្នំពេញ៖ កាលពីថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ អ្នកនាង សុវ៉ាតនា ហៅ ឌីជេ ណាណា (DJ Nana) ដែលត្រូវបានស្គាល់ថាជាពិធីការិនីដ៏មានប្រជាប្រិយភាព និងពោរពេញទៅដោយចំណេះដឹងមួយរូប នៅពេលនេះអ្នកនាងបានក្លាយទៅជាអ្នកតំណាងផលិតផល (Brand Ambassador) របស់ម្ស៉ៅទឹកដោះគោអូស្រ្តាលីម៉ាក រ៉ូយ៉ាល់ អ័ស (Royal Ausnz) ជាផ្លូវការហើយ បើតាមការប្រកាសពីក្រុមហ៊ុន Royal Platinum នៅក្នុងពិធីជួបជុំដៃគូរចែកចាយទូទាំងប្រទេស កាលពីយប់ថ្ងៃសៅរ៍ទី ២៩ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនៅសណ្ឋាគារ សូហ្វីតែល ភូកេត្រា ក្រោមអធិបតីភាពរបស់ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីប្រកាសអ្នកតំណាងជាផ្លូវការ និងជួបជុំដៃគូរចែកចាយទូទាំងប្រទេស
ពិធីប្រកាសអ្នកតំណាងជាផ្លូវការ និងជួបជុំដៃគូរចែកចាយទូទាំងប្រទេស

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្នុងពិធីនេះដ៏គួរឱ្យចាប់អារម្មណ៍នេះផងដែរ អ្នកនាង សុវ៉ាតនា ហៅ ឌីជេ ណាណា (DJ Nana) បានឱ្យដឹងយ៉ាងដូច្នេះថា អ្នកនាង និងស្វាមី ពិតជាមានកិត្តិយសយ៉ាងខ្លាំង ដោយបានក្លាយខ្លួនជាអ្នកតំណាងផលិតផលម្ស៉ៅទឹកដោះគោអូស្រ្តាលីនេះ ព្រោះ រ៉ូយាល់ អ័ស (Royal Ausnz) គឺជាផលិតផលដែលមានគុណភាពខ្ពស់គួរឱ្យទុកចិត្ត ដែលខ្លួនអ្នកនាងផ្ទាល់ក៏ជាអតិថិជនមួយរូបរបស់ម្ស៉ៅទឹកដោះគោល្បីល្បាញម៉ាកនេះផងដែរ។

ពិធីប្រកាសអ្នកតំណាងជាផ្លូវការ និងជួបជុំដៃគូរចែកចាយទូទាំងប្រទេស
ពិធីប្រកាសអ្នកតំណាងជាផ្លូវការ និងជួបជុំដៃគូរចែកចាយទូទាំងប្រទេស
ឌីជេ ណាណា (DJ Nana)  
ឌីជេ ណាណា (DJ Nana)  

អ្នកនាងបានឱ្យដឹងទៀតដែរថា ក្រោយរៀបការរួច នាង និងស្វាមី តែងតែយកចិត្តទុកដាក់ក្នុងការត្រៀមខ្លួនយកបុត្រប្រកបដោយសុខភាពល្អ ហើយចុងក្រោយនាងក៏សម្រេចចិត្តប្រើប្រាស់ម្ស៉ៅទឹកដោះគោរូបមន្តអ្នកម្តាយ (Royal Ausnz Pregnant Mother) ដោយសារមើលឃើញពីគុណសម្បត្តិដ៏ច្រើនលើសលប់របស់ផលិតផលនេះចំពោះស្រ្តីចាប់តាំងពីត្រៀមខ្លួនពពោះ រហូតដល់ក្រោយសម្រាល។​

ឌីជេ ណាណា ក្នុងពិធីប្រកាសអ្នកតំណាងជាផ្លូវការ និងជួបជុំដៃគូរចែកចាយទូទាំងប្រទេស
ឌីជេ ណាណា ក្នុងពិធីប្រកាសអ្នកតំណាងជាផ្លូវការ និងជួបជុំដៃគូរចែកចាយទូទាំងប្រទេស

លោក ជា ស៊ុនសុព៌ណ នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Royal Platinum បានឱ្យដឹងថា ក្រុមហ៊ុនក៏ដូចជាតំណាងរោងចក្រនៅប្រទេសអូស្រ្តាលីមានក្តីរីករាយដែលអ្នកនាង សុវ៉ាតនា ហៅ ឌីជេ ណាណា (DJ Nana) បានយល់ព្រមធ្វើជាអ្នកតំណាងផលិតផល រ៉ូយ៉ាល់ អ័ស (Royal Ausnz) ឱ្យខ្លួនដូច្នេះ។
ការសម្រេចចិត្តជ្រើសរើសអ្ន្នកនាងជាអ្នកតំណាងផលិតផលនេះ គឺដោយសំអាងទៅលើលក្ខខណ្ឌមួយចំនួនដូចជា៖
- ទីមួយ៖ ដោយសារអ្នកនាង គឺជាអតិថិជនពិតប្រាកដ ដែលកំពុងប្រើប្រាស់ផលិតផលស្រាប់។
- ទីពីរ៖ ដោយសារអ្នកនាង មានប្រជាប្រិយភាពខាងផ្នែកការងារសង្គម ពិសេសការផ្តល់ដំបូន្មានល្អៗតាមរយៈវិទ្យុ និងវីដេអូខ្លីៗ និង
- ទីបី៖ ដោយសារអ្នកនាងផ្តល់ភាពងាយស្រួល ក្នុងការធ្វើការងារជាមួយប្រកបដោយភាពជឿជាក់ និងការទុកចិត្តគ្នា។

ពិធីប្រកាសអ្នកតំណាងជាផ្លូវការ និងជួបជុំដៃគូរចែកចាយទូទាំងប្រទេស
ពិធីប្រកាសអ្នកតំណាងជាផ្លូវការ និងជួបជុំដៃគូរចែកចាយទូទាំងប្រទេស
ឌីជេ ណាណា ក្នុងពិធីប្រកាសអ្នកតំណាងជាផ្លូវការ និងជួបជុំដៃគូរចែកចាយទូទាំងប្រទេស
ឌីជេ ណាណា ក្នុងពិធីប្រកាសអ្នកតំណាងជាផ្លូវការ និងជួបជុំដៃគូរចែកចាយទូទាំងប្រទេស

លោកបានបន្ថែមទៀតថា ការចូលរួមរបស់អ្នកនាង សុវ៉ាតនា ហៅ ឌីជេ ណាណា (DJ Nana) ក្នុងនាមជាអ្នកតំណាងផលិតផល​ នឹងជួយផ្តល់ជាទំនុកចិត្តបន្ថែមទៀតដល់អតិថិជន ក៏ដូចសាខាចែកចាយទូទាំងប្រទេសមកលើផលិតផល រ៉ូយ៉ាល់ អ័ស (Royal Ausnz) ហើយនាងក៏នឹងធ្វើការចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍អំពីសុខភាព និងអាហាររូបត្ថម្ភរបស់ស្រ្តី ទារក​ និងកុមារ តាមរយៈវីដេអូខ្លីៗ ដែលផលិតផលឡើងក្នុងគោលបំណងលើកកម្ពស់ការថែររក្សាសុខភាពដល់ប្រជាជនទូទៅផងដែរ។ 

សូមបញ្ជាក់ផងដែថា ម្ស៉ៅទឹកដោះគោ រ៉ូយ៉ាល់ អ័ស (Royal Ausnz) ជាផលិតផលរបស់ប្រទេសអូស្ត្រាលី ដែលប្រទេសល្បីខាងម្ស៉ៅទឹកដោះគោ និងមានស្តង់ដារចំណីអាហារខ្ពស់បំផុតមួយរបស់ពិភពលោក។ រាល់ផលិតផលនីមួយៗរបស់ក្រុមហ៊ុន ត្រូវបានផលិតពីទឹកដោះគោស្រស់ (ព្រោះក្រុមហ៊ុនមានកសិដ្ឋានចិញ្ចឹមគោផ្ទាល់) ដោយប្រើបច្ចេកវិទ្យាយ៉ាងទំនើបបំផុតដែលមានឈ្មោះថា Wet Blending Technology ក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់របស់ប្រទេសអូស្រ្តាលី។

គិតមកដល់បចុប្បន្ននេះ រ៉ូយ៉ាល់ អ័ស (Royal Ausnz) មានផលិតផលម្ស៉ៅទឹកដោះគោសម្រាប់មនុស្សគ្រប់វ័យដូចជា ម្ស៉ៅទឹកដោះគោសម្រាប់ទារក កុមារ មនុស្សពេញវ័យ មនុស្សចាស់ និងសម្រាប់ស្រ្តីមានផ្ទៃពោះផងដែរ។ ហើយនៅពេលថ្មីៗនេះក្រុមហ៊ុនបានផលិតម្ស៉ៅទឹកដោះពពែមួយទៀតសម្រាប់ទារក និងកុមារ ដែលមានប្រតិកម្មជាមួយទឹកដោះគោទារក និងកុមារ ដែលមានប្រព័ន្ធរំលាយអាហារខ្សោយ និងទារក ឬកុមារ ដែលកើតមិនគ្រប់ខែ ឬមិនគ្រប់គីឡូជាដើម។ លើសពីនេះទៀតក្រុមហ៊ុនកំពុងអភិវឌ្ឍ និងផលិតនូវផលិតផលថ្មីមួយចំនួនទៀតដូចជា ម្ស៉ៅទឹកដោះគោសម្រាប់ថែររក្សាសម្រស់ស្ត្រី ទឹកគ្មានជាតិរ៉ែសម្រាប់ឆុងម្ស៉ៅទឹកដោះគោ និងវីតាមីនសម្រាប់ទារក និងកុមារជាច្រើនប្រភេទដែលនឹងមានលើទីផ្សាឆាប់ៗខាងមុខនេះហើយ៕

ពិធីប្រកាសអ្នកតំណាងជាផ្លូវការ និងជួបជុំដៃគូរចែកចាយទូទាំងប្រទេស
ពិធីប្រកាសអ្នកតំណាងជាផ្លូវការ និងជួបជុំដៃគូរចែកចាយទូទាំងប្រទេស
ពិធីប្រកាសអ្នកតំណាងជាផ្លូវការ និងជួបជុំដៃគូរចែកចាយទូទាំងប្រទេស
ពិធីប្រកាសអ្នកតំណាងជាផ្លូវការ និងជួបជុំដៃគូរចែកចាយទូទាំងប្រទេស
ពិធីប្រកាសអ្នកតំណាងជាផ្លូវការ និងជួបជុំដៃគូរចែកចាយទូទាំងប្រទេស
ពិធីប្រកាសអ្នកតំណាងជាផ្លូវការ និងជួបជុំដៃគូរចែកចាយទូទាំងប្រទេស
ពិធីប្រកាសអ្នកតំណាងជាផ្លូវការ និងជួបជុំដៃគូរចែកចាយទូទាំងប្រទេស
ពិធីប្រកាសអ្នកតំណាងជាផ្លូវការ និងជួបជុំដៃគូរចែកចាយទូទាំងប្រទេស
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T