កូរ៉េខាងត្បូង៖ អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ច្បាស់ហើយថាជា Kai គឺជាតារាចម្រៀង តារាម៉ូដែល តារាសម្តែង និងជាអ្នករាំរបាំកូរ៉េខាងត្បូង។ គាត់គឺជាសមាជិកម្នាក់នៃក្រុមក្មេងប្រុសជនជាតិកូរ៉េ-ចិន Exo ដែលជាសមាជិកសំខាន់នៅក្នុង Exo និងក្រុម SuperM របស់កូរ៉េខាងត្បូង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះមានការរំជួលដល់បណ្តាញសង្គមដោយក្មួយប្រុសរបស់ EXO Kai កំពុងទទួលបានការចាប់អារម្មណ៍ចំពោះរូបសម្រស់ស្រស់ស្អាតដូចពូរបស់គាត់។
Kai បានបង្ហោះរូបក្មួយប្រុសរបស់គាត់មួយចំនួននៅថ្ងៃទី ៣១ ឧសភា ទៅទំព័រ Instagram របស់គាត់ ដែលចំណងជើងថា “គាត់ដូចពូរបស់គាត់ណាស់ គឺគួរឱ្យស្រលាញ់ណាស់”។
តារាដែលមានប្រជាប្រិយរូបនេះបានបន្តបង្ហាញសេចក្តីស្រឡាញ់របស់គាត់ដោយអត្ថាធិប្បាយថា "ក្មួយប្រុសរបស់ខ្លួនពិតជាគួរឱ្យស្រឡាញ់ណាស់" និង "ពេលពាក់អាវពូគឺកាន់តែសង្ហាជាងពូទៅ ទៀត"។
ខាងក្រោមនេះជារូបថតជាច្រើនសន្លឹករបស់ក្មួយប្រុសជាទីស្រឡាញ់របស់ EXO Kai ដែលកំពុង តែខាបយកបេះដូងអ្នកលេងអ៊ីនធឺណេត គ្រប់រូបហើយសង្ឃឹមថានេះជា Kai ទី២ និងសរសើមិនដាច់ពីមាត់សោះឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖




