កប់ណាស់! បទថ្មី «KHMER BOY» ដេវីត​ ឡើងប្លែក មិនឲ្យហ្វេនខកចិត្តទេ (មានវីដេអូ)

//s5.kh1.co/96/96a3ab1907c47278dfaaf20647ad7be2c17b09c2.jpg
តារា & កម្សាន្ដ

 ០២-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ជាការពិតណាស់​ អ្នកណាដែលថាមិនស្គាល់ តារាចម្រៀងរ៉េប ពូកែលេងខ្លួនឡូយឆាយ និង​ស្ទាយ៍ប្លែក លោក ជី ដេវីត បច្ចុប្បន្ន លោកកាន់តែមានប្រជាប្រិយភាព និង​មានអ្នកគាំច្រើនទៀតផង។

ភ្នំពេញ៖ តារាចម្រៀងពូកែរ៉េប និង ចេះនិពន្ធបទភ្លេងខ្លួនឯង លោក ជី ដេវីត កាន់តែមានកេរ្ដិ៍ឈ្មោះល្បីល្បាញ ជាពិសេស​បទចម្រៀងនីមួយៗ ពិតជាពីរោះ ប្លែកខ្លាំងតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ រាល់វីដេអូបទចម្រៀងនីមួយៗ របស់តារាចម្រៀងរូបនេះ សុទ្ធសឹងតែឡូយប្លែក មិនថា ស្ទាយ៍រាំ ឬ ឈុតសម្លៀកបំពាក់នោះទេ គឺមានភាពច្នៃប្រឌិត ខុសពីគេតែម្ដង។ ជាក់ស្ដែង មុននេះបន្តិចលោក បានបញ្ចេញបទថ្មី មានចំណងជើងថា “Khmer Boy” ហើយបទនេះផងដែរ និយាយពីការមើលងាយរបស់អ្នកដទៃ មកលើខ្លួនផងដែរ។

ក្នុងនោះដែរ បទ “Khmer Boy” នេះ បទភ្លេងពិតជាពីរោះ ហើយការរ៉េប ក៏បានល្អទៀតផង។ មិនត្រឹម តែសាច់ភ្លេងប៉ុណ្ណោះទេ ដែលប្លែក បើងាកមើលពីការតុបតែងខ្លួនក្នុងបទនេះវិញ ឃើញថា លោកពិតជាសង្ហា និង លេចធ្លោខ្លាំង ជាមួយគ្រឿងពេជ្រពាក់ជ្រែកខ្លួន។

ក្រោយបទនេះ ចេញជាផ្លូវការរួចមក មានអ្នកចុចចូលមើលមិនចេះតិចនាក់ ព្រមទាំងមានអ្នកគាំទ្រជាច្រើនសរសើរពីបទមួយនេះ គ្រប់ៗគ្នាមិនដាច់ពីមាត់៕

សូមទស្សនារូបភាព និង​ វីដេអូខាងក្រោម៖ 

   លោក ជី ដេវីត
   លោក ជី ដេវីត
   លោក ជី ដេវីត
   លោក ជី ដេវីត
   លោក ជី ដេវីត
   លោក ជី ដេវីត
   លោក ជី ដេវីត
   លោក ជី ដេវីត
   លោក ជី ដេវីត
   លោក ជី ដេវីត
   លោក ជី ដេវីត
   លោក ជី ដេវីត
   លោក ជី ដេវីត
   លោក ជី ដេវីត
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T