អតីត​បេក្ខ​នារី The Voice Cambodia រដូវកាល​ទី១ ផ្លាស់​ប្ដូរ​​ស្ទីល​មួយ​ចាស់​ដៃ ស្វាគមន៍ខែថ្មី

//s5.kh1.co/4a/4a1f2e550622e1816c5a6d14016570d5de2fd6cf.jpg
នារី

 ០២-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កែវ សុបញ្ញា ផ្លាស់ប្ដូរស្ទីលមួយចាស់ដៃ ស្វាគមន៍ខែថ្មី

ភ្នំពេញ៖ បច្ចុប្បន្ន អតីតបេក្ខនារី The Voice Cambodia រដូវកាលទី១ កែវ សុបញ្ញា បានក្លាយ​ទៅជាតារាចម្រៀងដ៏ល្បីឈ្មោះមួយរូបប្រចាំផលិតកម្មរស្មីហង្សមាស។ មិនត្រឹមតែប៉ុណ្ណោះ កញ្ញាក៏​បានសាងកេរ្តិ៍ឈ្មោះតាមរយៈការសម្ដែងខ្សែភាពយន្តភាគផងដែរ ក្នុងរឿង រាជិនីភូមិគ្រឹះ ដោយកាល​នោះ កញ្ញាបានសម្ដែងជាតួអង្គកាចឆ្នាស់ ហើយបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងកោតសរសើរ​នូវទេពកោសល្យរបស់កញ្ញាជាខ្លាំង ព្រោះពួកគេនឹកស្មានមិនដល់ថា កែវ សុបញ្ញា ដ៏សុភាពរាបសារ អាចសម្ដែងជាតួអង្គកាចឆ្នាស់បានយ៉ាងល្អ ប្រៀបដូចជាតារាដែលមានបទពិសោធន៍យូរឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើនិយាយពីរឿងហ្វេសសិនវិញ កែវ សុបញ្ញា ក៏ត្រូវបានចាត់ទុកថាជាតារាលំដាប់ហ្វេសសិន​ម្នាក់​ផងដែរ ព្រោះកញ្ញា តែងតែពាំនាំមកនូវរូបថតបែបស្ទីលហ្វេសសិន ម៉ូតសក់ និងសម្លៀក​បំពាក់​ថ្មី​ជានិច្ច ដើម្បីបង្អួតដល់អ្នកគាំទ្រនៅលើគណនី Instagram។

ជាក់ស្ដែង សម្រាប់ខែថ្មី ខែមិថុនានេះ កែវ សុបញ្ញា បានបង្ហោះរូបថតមួយសន្លឹកនៅលើគណនី Instagram ព្រមជាមួយនឹងចំណងជើងថា៖" ខែថ្មី ថ្ងៃថ្មី ម៉ូតសក់ថ្មី មនុស្សថ្មី"។ ក្នុងរូបភាពនោះ កញ្ញាបានផ្លាស់ប្ដូរម៉ូតសក់ទៅជា សក់ត្រង់ ក៏ដូចជាពណ៌សក់ទៅជា ពណ៌ទឹកប្រាក់។ ម៉ូតសក់ថ្មីមួយនេះ ពិតជាធ្វើឲ្យកញ្ញាប្លែកខ្លាំងមែនទែន ហើយរឹតតែស្រស់ស្អាតជាងមុនទៅទៀត ជាហេតុធ្វើឲ្យអ្នកដែលបានឃើញរូបថតនេះភ្លាមៗ អាចនឹងមើលមិនចង់ស្គាល់ថា នេះគឺជា កែវ សុបញ្ញា សមដូចពាក្យដែលកញ្ញានិយាយថា ម៉ូតសក់ថ្មី មនុស្សថ្មីពិតប្រាកដមែន៕

សូមទស្សនារូបភាពខាងក្រោម៖

កែវ សុបញ្ញា
កែវ សុបញ្ញា
កែវ សុបញ្ញា
កែវ សុបញ្ញា
កែវ សុបញ្ញា
កែវ សុបញ្ញា
កែវ សុបញ្ញា
កែវ សុបញ្ញា
កែវ សុបញ្ញា
កែវ សុបញ្ញា
កែវ សុបញ្ញា
កែវ សុបញ្ញា
កែវ សុបញ្ញា
កែវ សុបញ្ញា
កែវ សុបញ្ញា
កែវ សុបញ្ញា
កែវ សុបញ្ញា
កែវ សុបញ្ញា
កែវ សុបញ្ញា
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T