ស្ងាត់រឿងអ្នកទី៣ ចូលជ្រែកស្នេហ៍បន្តិច! ជា វិបុល និងគង់ សុជាតិ ដឹកដៃគ្នាទៅលេងសមុទ្រ យ៉ាងមានក្តីសុខ

//s5.kh1.co/d1/d1d356963e70d653cf32bf80ecbf5a0e7cf3c816.jpg
តារា & កម្សាន្ដ

 ០១-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ឆ្លៀតពេលទំនេរ បន្ទាប់ពីមានរឿងបន្តិចបន្តួច ជា វិបុល លើកនេះ នាំគ្រួសារទៅលំហែកាយ នៅឆ្នេរសមុទ្រ យ៉ាងមានភាពសប្បាយរីករាយ និងកាន់តែល្អូកល្អើនលើសមុនទៅទៀត។

ព្រះសីហនុ៖ បន្ទាប់ពីមានរឿងបន្តិចបន្តួច ក្នុងគ្រួសារ មួយរយៈកន្លងមកនេះ ពិធីករ លោក ជា វិបុល និងភរិយា អ្នកនាង គង់ សុជាតិ កាន់តែបន្ថែមភាពផ្អែមល្ហែម នឹងគ្នាខ្លាំងថែមមួយកម្រិតទៀត ដោយបានបង្ហាញសកម្មភាពនៅជាមួយគ្នាយ៉ាងស្អឹតរមួតមិន ឲ្យដូចពាក្យចចាមអារមគេនិយាយឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ អំឡុងពេលទំនេរពីការងារបន្តិច គូស្នេហ៍មួយគូនេះ បានដឹកដៃគ្នា ទៅលំហែកាយនៅឆ្នេរសមុទ្រមួយកន្លែង ក្នុងខេត្តព្រសីហនុ យ៉ាងមានភាពសប្បាយរីករាយ រួមជាមួយនឹងសមាជិកគ្រួសារមួយចំនួនទៀត ពិតជាមានក្ដីសុខណាស់ ព្រមទាំងបានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ស្រស់សង្ហា សាកសមនឹង បរិយាកាស ទេសភាព ហើយបានថតរូប បង្អួតអ្នកគាំទ្រ ជាច្រើនសន្លឹកផងដែរ។

ជាមួយគ្នានេះដែរ តាមរយៈរូបភាពទាំងនោះ ពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តនោះទេ ដែលបានឃើញ Idol របស់ខ្លួន កាន់តែស្រលាញ់គ្នា ល្អូកល្អឹកនិងគ្នាខ្លាំងបែបនេះ និងបានផ្ញើពាក្យជូនពរ ឲ្យពួកគេ ស្រលាញ់គ្នាបានយូរផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

ជា វិបុល
ជា វិបុល
ជា វិបុល និង គង់ សុជាតិ
ជា វិបុល និង គង់ សុជាតិ
ជា វិបុល និង គង់ សុជាតិ
ជា វិបុល និង គង់ សុជាតិ
ជា វិបុល និង គង់ សុជាតិ
ជា វិបុល និង គង់ សុជាតិ
ជា វិបុល និង គង់ សុជាតិ
ជា វិបុល និង គង់ សុជាតិ
ជា វិបុល និង គង់ សុជាតិ
ជា វិបុល និង គង់ សុជាតិ
ជា វិបុល និង គង់ សុជាតិ
ជា វិបុល និង គង់ សុជាតិ
គង់ សុជាតិជា វិបុល
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T