បាក់ចង្កេះ! ស្មានតែចោរមកគាស់ផ្ទះ ដល់បើកកាមេរ៉ាមើលហួសចិត្ត (Video Inside)

//s5.kh1.co/c6/c685589966915d20255c569fb986a90445a6e70b.png
សង្គម

 ០១-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

បុរសម្នាក់កំពុងគេងលក់យ៉ាងស្កប់ស្កល់ ស្រាប់មានសម្លេងកណ្តឹងប្រកាសអាសន្នបន្លឺឡើង ដោយកាំមេរ៉ានៅខាងក្រៅផ្ទះ ប៉ុន្តែដោយសារតែគាត់គេទ្រមក់ពេក ទើបមិនបានដឹងថាវាជាអ្វីឡើយ ដល់ព្រឹកស្អែកទៅមើលកាំមេរ៉ាដាច់ចង្កេះ។

បរទេស៖ កាលពីប៉ុន្មានថ្ងៃមុននេះ មានរឿងដ៏សែនចម្លែកមួយបានកើតឡើង ស្របពេល បុរសម្នាក់កំពុងគេងលក់យ៉ាងស្កប់ស្កល់ ស្រាប់តែ មានសម្លេងកណ្តឹង ប្រកាសអាសន្នបន្លឺឡើង ដោយកាំមេរ៉ានៅខាងក្រៅផ្ទះ ប៉ុន្តែដោយសារតែ រូបលោកគេងទ្រមក់ពេក ទើបមិនបានដឹងថាវាជាអ្វីឡើយ ទើបព្រឹកឡើង បើកកាំមេរ៉ាខាងមុខផ្ទះទើបដឹងជា សត្វក្រពើដែលមានទំហំធំ គួរសមដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្រពើមួយមួយក្បាលនោះ មិនដឹងមកពីខាងណាទេ ដោយវាព្យាយាមឡើងទៅលើ សាឡុងនៅខាងមុខផ្ទះរបស់បុរសម្នាក់នោះ និងយកក្បាលវាបំបុករូបគំនូរ ដែលភ្ជួរនៅជាប់ជញ្ជាំង បន្ទាប់មកទៀត ក្រពើនោះក៏វារ ទៅប៉ះថូផ្កា មួយបណ្តាលឲ្យរលំបែកខ្ចាយ។

លុះដល់ព្រឹកស្អែក បុរសម្នាក់នោះ ងើបឡើងមើលឃើញ នៅខាងមុខផ្ទះមានសភាពរប៉ាត់រប៉ាយ ក៏កើតក្តីងឿងឆ្ងល់ ដោយស្មានតែចោរចង់គាស់ផ្ទះ ក៏ដើរទៅមើលកាំមេរ៉ាក៏ ដឹងថាជាសត្វក្រពើវង្វេងបឹងមួយក្បាល ទៅវិញ។

នាពេលនោះដែរ បុរសនោះបាននិយាយថា សំណាងហើយដែលរូបលោក មិនបានងើបទៅបើកទ្វារទាំងយប់នោះ ប្រសិនជាគាត់ទៅបើកទ្វារនោះ អាចនឹងត្រូវរបួសដោយសារ សត្វក្រពើមួយក្បាលនោះ ជាក់ជាមិនខាន៕

សូមចូលមើលវីដេអូខាងក្រោម៖

រូបភាពសកម្មភាពសត្វក្រពើមួយក្បាល
រូបភាពសកម្មភាពសត្វក្រពើមួយក្បាល
សកម្មភាពសត្វក្រពើមួយក្បាល
សកម្មភាពសត្វក្រពើមួយក្បាល
ក្រពើដែលគេតែងតែឃើញនៅក្នុងរដ្ឋ Florida
ក្រពើដែលគេតែងតែឃើញនៅក្នុងរដ្ឋ Florida
ក្រពើដែលគេតែងតែឃើញនៅក្នុងរដ្ឋ Florida
ក្រពើដែលគេតែងតែឃើញនៅក្នុងរដ្ឋ Florida
ក្រពើដែលគេតែងតែឃើញនៅក្នុងរដ្ឋ Florida
ក្រពើដែលគេតែងតែឃើញនៅក្នុងរដ្ឋ Florida
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T