Bie Thassapak បង្ហោះរូបថតជាមួយកូនស្រីទើបនឹងកើត តែបែរជារងការរិះគន់មិនធម្មតា

//s5.kh1.co/52/52111bea6d9f1a090fe4454cbc70ceed6e241e1f.jpg
នារី

 ០១-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Bie Thassapak បង្ហោះរូបថតជាមួយកូនស្រីទើបនឹងកើត តែបែរជារងការរិះគន់មិនធម្មតា

ថៃ៖ តារាសម្ដែង និងចម្រៀង Bie Thassapak និងភរិយា Gubgib Sumonthip ដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាអស់រយៈពេលបួនឆ្នាំមកហើយនោះ ទើបនឹងទទួលបានចំណងដៃកូនស្រីទីពីរដ៏ស្រស់ស្អាតមួយរូបកាលពីពេលថ្មីៗនេះ។ ជាទូទៅ គ្រួសារដ៏កក់ក្ដៅមួយនេះ តែងតែបង្ហោះរូបភាពជាលក្ខណៈគ្រួសារនៅលើបណ្ដាញសង្គម ដើម្បីបង្អួតភាពផ្អែមល្ហែម និងសុភមង្គលទៅកាន់អ្នកគាំទ្រជានិច្ច ហើយស្ទើរគ្រប់រូបភាពទាំងអស់របស់ពួកគេ តែងទទួលបានការកោតសរសើរឥតល្ហែ ពីសំណាក់អ្នកលេងអ៊ិនធឺណែត ជាពិសេសហ្វេនៗរបស់ពួកគេផ្ទាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែកាលពីពេលថ្មីៗនេះ Bie និង Gubgib បាននាំកូនស្រីទីពីររបស់ខ្លួនទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាព ហើយ Bie បានថតរូបអង្គុយ និងដាក់ឲ្យកូនស្រីតូចរបស់ខ្លួនអង្គុយលើតុ រួចបង្ហោះរូបភាពនោះនៅលើគណនី Instagram របស់ Gubgib។ គ្រាន់តែរូបនេះត្រូវបានបង្ហោះភ្លាម ស្រាប់តែទទួលបានការរិះគន់យ៉ាងដៃពីសំណាក់ហ្វេនៗ។ ក្នុងនោះ មានអ្នកគាំទ្រម្នាក់បានខមមិនសួរថា៖ "Bie កំពុងលេងតុក្កតាមែនហ្នឹង?" អ្នកខ្លះទៀតក៏បានខមមិនរិះគន់ថា Bie មិនត្រូវធ្វើបែបនេះឡើយ ព្រោះកូននៅតូចខ្លាំងណាស់ ការដាក់ឲ្យគ្នាអង្គុយបែបនេះ អាចធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ឆ្អឹង និងការលូតលាស់របស់ក្មេង ហើយការធ្វើបែបនេះ ក៏បង្ហាញពីការធ្វេសប្រហែសយ៉ាងខ្លាំងផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាពរបស់ Bie  ដែលរងការរិះគន់
រូបភាពរបស់ Bie  ដែលរងការរិះគន់
រូបភាពរបស់ Bie  ដែលរងការរិះគន់
រូបភាពរបស់ Bie ដែលរងការរិះគន់
Bie និង Gubgib រួមទាំងកូនស្រីតូច
Bie និង Gubgib រួមទាំងកូនស្រីតូច
Bie និងកូនស្រីទាំងពីរ
Bie និងកូនស្រីទាំងពីរ
Bie និង Gubgib រួមទាំងកូនស្រីតូច
Bie និង Gubgib រួមទាំងកូនស្រីតូច
កូនស្រីតូចរបស់ Bie និង Gubgib
កូនស្រីតូចរបស់ Bie និង Gubgib
កូនស្រីតូចរបស់ Bie និង Gubgib
កូនស្រីតូចរបស់ Bie និង Gubgib

ប្រភពTeeNee

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T