រឿងកាន់តែធំ! មិនមែនតែនៅអាមេរិកទេ សូម្បីតែប្រទេសពីរទៀតក៏មានអ្នកតវ៉ារកយុត្ដិធម៌ជូនបុរសស្បែកខ្មៅ George Floyd ដែរ

//s5.kh1.co/38/38144140416c4c98bda07c9435fbf69242dd594b.jpg
សង្គម

 ០១-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

នៅថ្ងៃអាទិត្យ ទី៣១ ខែឧសភា ម្សិលមិញនេះ មានមនុស្សរាប់រយនាក់បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មនៅក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេស និងទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់ ដើម្បីស្វែងរកយុត្ដិធម៌ជុំវិញការស្លាប់របស់បុរសស្បែកខ្មៅ George Floyd

បរទេស៖ នៅថ្ងៃអាទិត្យ ទី៣១ ខែឧសភា ម្សិលមិញនេះ មានមនុស្សរាប់រយនាក់បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មនៅក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេស និងទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់ ដើម្បីស្វែងរកយុត្ដិធម៌ចំពោះការស្លាប់របស់បុរសស្បែកខ្មៅ George Floyd

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បាតុកម្មនេះ បានធ្វើឡើងនៅខាងក្រៅស្ថានទូតអាមេរិកប្រចាំទីក្រុងឡុងដ៍ និងទីក្រុងប៊ែរឡាំង។ ដោយនៅទីក្រុងឡុងដ៍គេសង្កេតឃើញថា ក្រុមបាតុករបានប្រមូលផ្ដុំគ្នានៅកណ្ដាលទីលាន Trafalgar ហើយស្រែកថា «គ្មានយុត្ដិធម៌ គ្មានសន្ដិភាព»។ រីឯនៅទីក្រុងប៊ែរឡាំងឯណោះវិញ ក្រុមបាតុកររាប់រយនាក់បានលើកបដាជាច្រើនផ្ទាំងដែលសរសេរថា «យុត្ដិធម៌សម្រាប់ George Floyd​​, បញ្ឈប់ការសម្លាប់ពួកយើង» និងប្រយោគជាច្រើនផ្សេងទៀតក្នុងន័យទាមទារយុត្ដិធម៌ជូនលោក George Floyd​​

គួររម្លឹកថា លោក George Floyd បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃចន្ទដើមសប្ដាហ៍មុន បន្ទាប់ពីប៉ូលិសផ្ទប់មុខលោកទៅនឹងដី ដោយប្រើជង្គង់សង្កត់ពីលើ.ក បើទោះបីពេលនោះលោកនិយាយថា លោកមិនអាចដកដង្ហើមបានក៏ដោយ។

យ៉ាងណាមិញ ឧប្បត្ដិហេតុនោះ បានបង្កការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋអាមេរិកមួយចំនួនធំ​​​​​​​​​​​​​​​​​​ដោយនិយាយថា អំពើនោះបង្ហាញពីភាពលំអៀងនៃពូជសាសន៍។ កំហឹងទាំងនោះ បានជំរុញចិត្ដពលរដ្ឋអាមេរិកប្រមូលផ្ដុំគ្នាធ្វើបាតុកម្ម ហើយឈានដល់ការប្រព្រឹត្ដអំពើហិង្សា និងថែមទាំងប៉ះទង្គិចជាមួយក្រុមប៉ូលិសរក្សាសណ្ដាប់ធ្នាប់ទៀតផង៕

សូមទស្សនារូបភាពនៃក្រុមបាតុករនៅទីក្រុងឡុងដ៍ និងទីក្រុងប៊ែរឡាំង៖

ក្រុមបាតុករ
ក្រុមបាតុករ
ក្រុមបាតុករ
ក្រុមបាតុករ
ក្រុមបាតុករ
ក្រុមបាតុករ
ក្រុមបាតុករ
ក្រុមបាតុករ
ក្រុមបាតុករ
ក្រុមបាតុករ
ក្រុមបាតុករ
ក្រុមបាតុករ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T