ចិន៖ មួយរយៈចុងក្រោយមកនេះ គូស្វាមីភរិយា ដែលជាតារាសម្ដែងប្រុសស្រីដ៏ល្បី របស់ប្រទេសចិន លោក Huang Xiaoming និង នាង Angela Baby ដែលតែងតែត្រូវបាន អ្នកលេងបណ្ដាញសង្គមជាច្រើន បង្ហើបពាក្យចចាមអារាមថា ប្ដីប្រពន្ធអ្នកទាំងពីរ កំពុងតែមានរឿងប្រេះឆានឹងគ្នា តែយ៉ាងណាមិញ អ្នកទាំងពីរ ក៏ធ្លាប់បានបដិសេធម្តងហើយម្តងទៀតដោយបានបញ្ជាក់ថា ក្រុមគ្រួសាររបស់អ្នកទាំងពីរ នៅតែមានភាពសប្បាយរីករាយ ជានិច្ច។

ដោយឡែក កាលពីថ្មីៗនេះ លោក Huang Xiaoming ដែលជាស្វាមីរបស់ Angela Baby ត្រូវបានគេអញ្ជើញជាភ្ញៀវកិត្តិយស នៅក្នុងកម្មវិធីមួយ ហើយអ្វីដែលគួរឲ្យកត់សំគាល់នោះគឺ លោកបានបង្ហើបថា លោកចង់រៀនជំនាញធ្វើម្ហូប ហើយតារាសម្តែងរូបនេះ ថែនទាំងបានប្រាប់ទៀតថា គោលបំណងនៃការចូលរួមរបស់លោកនៅក្នុងកម្មវិធីនេះ គឺដោយសារតែភរិយារបស់លោក ផងដែរ។  

នៅក្នុងនោះដែរ លោកបាននិយាយប្រាប់ថា៖ 

Huang Xiaoming

យ៉ាងណាមិញ នៅពេលដែលបានជ្រាបបែបនេះ បានធ្វើឲ្យហ្វេនជាច្រើន កាន់តែមានភាពសប្បាយរីករាយ ដោយបានឃើញស្វាមីភរិយារបស់អ្នកទាំងពីរ នៅតែមានសុភមង្គល មិនត្រឹមតែប៉ុណ្ណោះ លោក Huang Xiaoming ថែមទាំងបង្ហាញពីក្ដីស្រលាញ់ ចំពោះភរិយារបស់ខ្លួន ដោយលោកបានចូលរួម ដើម្បីរៀនពីរបៀបចំអិនម្ហូបដែលជាចំណង់ចំណូលរបស់ភរិយា ហើយក៏បានបង្ហាញពីអារម្មណ៍រីករាយយ៉ាងខ្លាំង របស់ប្តីប្រពន្ធមួយគូនេះ ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Angela Baby
Angela Baby
Huang Xiaoming
Huang Xiaoming
Angela Baby និង ស្វាមី
Angela Baby និង ស្វាមី
Angela Baby និង ស្វាមី
Angela Baby និង ស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ