មិននឹកស្មានថា ស្វាមី Angela Baby ស្រលាញ់នាងខ្លាំង ដល់ថ្នាក់ ព្រមធ្វើបែបនេះ

//s5.kh1.co/23/23e033cce4762d254d5db6297bcbff531e4cb673.jpg
តារា & កម្សាន្ដ

 ៣១-ឧសភា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ទោះបីជាមានពាក្យចចាមអារាម ពីរឿងបែកបាក់រវាងទំនាក់ទំនងប្ដីប្រពន្ធ របស់តារាសម្ដែងប្រុសស្រី លោក Huang Xiaoming និង Angela Baby ក៏ដោយ តែអ្នកទាំងពីរ នៅតែបង្ហាញពីសេចក្ដីជាមួយគ្នា ទៅវិញទៅមក ជាពិសេស ថ្មីៗនេះ លោក Huang Xiaoming ថែមទាំងបានបង្ហាញពីក្ដីស្រលាញ់ចំពោះភរិយារបស់ខ្លួន។

ចិន៖ មួយរយៈចុងក្រោយមកនេះ គូស្វាមីភរិយា ដែលជាតារាសម្ដែងប្រុសស្រីដ៏ល្បី របស់ប្រទេសចិន លោក Huang Xiaoming និង នាង Angela Baby ដែលតែងតែត្រូវបាន អ្នកលេងបណ្ដាញសង្គមជាច្រើន បង្ហើបពាក្យចចាមអារាមថា ប្ដីប្រពន្ធអ្នកទាំងពីរ កំពុងតែមានរឿងប្រេះឆានឹងគ្នា តែយ៉ាងណាមិញ អ្នកទាំងពីរ ក៏ធ្លាប់បានបដិសេធម្តងហើយម្តងទៀតដោយបានបញ្ជាក់ថា ក្រុមគ្រួសាររបស់អ្នកទាំងពីរ នៅតែមានភាពសប្បាយរីករាយ ជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីថ្មីៗនេះ លោក Huang Xiaoming ដែលជាស្វាមីរបស់ Angela Baby ត្រូវបានគេអញ្ជើញជាភ្ញៀវកិត្តិយស នៅក្នុងកម្មវិធីមួយ ហើយអ្វីដែលគួរឲ្យកត់សំគាល់នោះគឺ លោកបានបង្ហើបថា លោកចង់រៀនជំនាញធ្វើម្ហូប ហើយតារាសម្តែងរូបនេះ ថែនទាំងបានប្រាប់ទៀតថា គោលបំណងនៃការចូលរួមរបស់លោកនៅក្នុងកម្មវិធីនេះ គឺដោយសារតែភរិយារបស់លោក ផងដែរ។  

នៅក្នុងនោះដែរ លោកបាននិយាយប្រាប់ថា៖ 

នៅពេលដែលខ្ញុំត្រឡប់មកដល់ផ្ទះ Baby បានប្រាប់ខ្ញុំថា សាច់ដែលធ្វើតាមបែបសៀងហៃ គឺឆ្ងាញ់ខ្លាំងណាស់ ដូច្នេះហើយ ខ្ញុំមកទីនេះដើម្បីសិក្សាបន្ដិចបន្ដួច។

Huang Xiaoming

យ៉ាងណាមិញ នៅពេលដែលបានជ្រាបបែបនេះ បានធ្វើឲ្យហ្វេនជាច្រើន កាន់តែមានភាពសប្បាយរីករាយ ដោយបានឃើញស្វាមីភរិយារបស់អ្នកទាំងពីរ នៅតែមានសុភមង្គល មិនត្រឹមតែប៉ុណ្ណោះ លោក Huang Xiaoming ថែមទាំងបង្ហាញពីក្ដីស្រលាញ់ ចំពោះភរិយារបស់ខ្លួន ដោយលោកបានចូលរួម ដើម្បីរៀនពីរបៀបចំអិនម្ហូបដែលជាចំណង់ចំណូលរបស់ភរិយា ហើយក៏បានបង្ហាញពីអារម្មណ៍រីករាយយ៉ាងខ្លាំង របស់ប្តីប្រពន្ធមួយគូនេះ ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Angela Baby
Angela Baby
Angela Baby
Angela Baby
Huang Xiaoming
Huang Xiaoming
Huang Xiaoming
Huang Xiaoming
Angela Baby និង ស្វាមី
Angela Baby និង ស្វាមី
Angela Baby និង ស្វាមី
Angela Baby និង ស្វាមី
Angela Baby និង ស្វាមី
Angela Baby និង ស្វាមី
Angela Baby និង ស្វាមី
Angela Baby និង ស្វាមី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T