ហេតុអ្វីបានជាវៀតណាមមិនមានអ្នកស្លាប់​ ដោយសារជំងឺកូវីដ-១៩ សូម្បីតែមួយករណី ខណៈប្រទេសនេះមានប្រជាជនច្រើន?

//s5.kh1.co/be/beaafc2ce7505d8362539655ce34670cc05c4761.jpg
សង្គម

 ៣១-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

បើទោះបីជាមានព្រំដែនជាប់ជាមួយប្រទេសចិន និងមានអ្នកទេសចរចិនរាប់លាននាក់ក៏ដោយ ប្រទេសនេះមានករណីឆ្លងសរុបចំនួន៣២៨នាក់ ដែលត្រូវបានបញ្ជាក់។

វៀតណាម៖ បើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឲ្យដឹងថា នៅពេលពិភពលោកសំឡឹងមើលទៅកាន់ទ្វីបអាស៊ី សម្រាប់ជាឧទាហរណ៍ ក្នុងការទទួលជោគជ័យ នៃការដោះស្រាយការផ្ទុះឡើងនៃវីរុសកូរ៉ូណាប្រភេទថ្មី គេនឹងផ្ដោតទៅលើប្រទេសកូរ៉េខាងត្បូង តៃវ៉ាន់ និងហុងកុង។ ប៉ុន្ដែមានការមើលរំលងនូវភាពជោគជ័យមួយ របស់ប្រទេសវៀតណាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រទេសវៀតណាមមិនមានករណីស្លាប់ ដោយសារជំងឺកូវីដ-១៩ទេ
ប្រទេសវៀតណាមមិនមានករណីស្លាប់ ដោយសារជំងឺកូវីដ-១៩ទេ

ប្រទេសនេះមានប្រជាជនចំនួន៩៧លាននាក់ ហើយមិនទាន់មានការរាយការណ៍ អំពីការស្លាប់ ទាក់ទងនឹងវីរុសកូរ៉ូណា សូម្បីតែមួយករណី។ បើទោះបីជាមានព្រំដែនជាប់ជាមួយប្រទេសចិន និងមានអ្នកទេសចរចិនរាប់លាននាក់ក៏ដោយ ប្រទេសនេះមានករណីឆ្លងសរុបចំនួន៣២៨នាក់ ដែលត្រូវបានបញ្ជាក់។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត វៀតណាមគឺជាប្រទេសដែលមានប្រាក់ចំណូលមធ្យម កម្រិតទាប ដែលមានប្រព័ន្ធថែទាំសុខភាពមិនសូវជឿនលឿន ដូចប្រទេសដទៃទៀត នៅក្នុងតំបន់។ បើយោងតាមធនាគារពិភពលោក បានឲ្យដឹងថា ប្រទេសនេះមានវេជ្ជបណ្ឌិត៨នាក់ សម្រាប់មនុស្ស១០,០០០នាក់។

អ្នកលក់និងអ្នកទិញកំពុងអនុវត្តវិធានការ រក្សាគម្លាតពីគ្នា
អ្នកលក់និងអ្នកទិញកំពុងអនុវត្តវិធានការ រក្សាគម្លាតពីគ្នា

បន្ទាប់ពីបិទប្រទេសរយៈពេល៣សប្ដាហ៍ ប្រទេសវៀតណាមបានដកចេញវិធានការរឹតបន្តឹង នៅចុងខែមេសា។ ប្រទេសនេះមិនមានការឆ្លងវីរុសក្នុងតំបន់ ដែលត្រូវបានរាយការណ៍ អស់រយៈពេលជាង៤០ថ្ងៃ។ អាជីវកម្មនិងសាលារៀនបានបើកដំណើរការឡើងវិញ ហើយជីវិតកំពុងវិលត្រឡប់ មករកភាពធម្មតាវិញ។

ស្ត្រីម្នាក់តម្រង់ជួរ ដើម្បីពិនិត្យសំណាក នៅថ្ងៃទី៣១ ខែមីនា 
ស្ត្រីម្នាក់តម្រង់ជួរ ដើម្បីពិនិត្យសំណាក នៅថ្ងៃទី៣១ ខែមីនា 

តើប្រទេសវៀតណាមមានដំណោះស្រាយបែបណា ក្នុងការដោះស្រាយបញ្ហានេះ?

ចម្លើយយោងទៅតាមអ្នកជំនាញផ្នែកសុខភាពសាធារណៈបានឲ្យដឹថា វាស្ថិតនៅក្នុងការរួមបញ្ចូលគ្នា នៃកត្តាមួយចំនួនដូចជា ការឆ្លើយតបយ៉ាងរហ័សរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាល រហូតដល់ទំនាក់ទំនងយ៉ាងតឹងរ៉ឹង ការធ្វើចត្តាឡីស័ក និងការប្រាស័យទាក់ទងជាមួយសាធារណៈជន ប្រកបដោយប្រសិទ្ធិភាព៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T