បរទេស៖ កាលពីពេលថ្មីៗនេះ គណកម្មការដ៏ល្បីឈ្មោះ នៅក្នុងកម្មវីធីប្រលង America’s Got Talent លោក Simon Cowell កំពុងតែទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងរូបរាងតូចជាងមុន ដែលនៅក្នុងនោះដែរ លោកក៏បានបង្ហើបឱ្យដឹងថា លោកតែងតែដកដង្ហើមចូល ១៥០ ដងរាល់ព្រឹក មុនពេលចេញទៅធ្វើការ ដើម្បីសម្រកទម្ងន់ ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ លោក Simon Cowell បានចែករំលែកថា លោកមានការកែទម្រង់សុខភាព ដើម្បីឆ្ពោះទៅរកជីវិតដែលមានសុខភាពល្អ ហើយទម្លាប់ញ៉ាំអាហារបួស និងការហាត់ប្រាណ គឺមានចាប់តាំងពី ការទៅរស់នៅដាច់តែឯង ជាមួយនឹងមិត្តស្រី ព្រមទាំង កូនប្រុសរបស់លោក។

ម៉្យាងវិញទៀត លោក Simon Cowell បានថែមទាំងបាននិយាយថា៖ 

Simon Cowell

ដោយឡែក លោកក៏បានបង្ហើបទៀតថា កាលពីខែតុលាឆ្នាំ ២០១៧ លោកបានធ្លាក់ជណ្តើរនៅផ្ទះ ក្នុង ទីក្រុងឡុង ប្រទេសអង់គ្លេស។ ហើយពេកនោះដែរ លោកបានរកឃើញថា ខ្លួនលោកផ្ទាល់ មានរបៀបរស់នៅមិនល្អ ដែលធ្វើឲ្យរាងកាយ មានជាតិខ្លាញ់លើស ហើយធ្វើឱ្យស្នាមរបួសជាសះស្បើយក្នុងរយៈពេលយ៉ាងយូរហើយ ចាប់តាំងពីពេលនោះមក លោក Simon Cowell បានសម្រេចចិត្តផ្លាស់ប្តូរទម្លាប់នៃការញ៉ាំ និងការរស់នៅរបស់លោកថែមទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖ 

Simon Cowell 
Simon Cowell 
Simon Cowell និង មិត្តស្រី 
Simon Cowell មុនស្រកគីឡូ
Simon Cowell ក្រោយស្រកគីឡូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ