ហ្វូងស្វាមួយក្រុម វាយលុកចូលមន្ទីរពិសោធន៍ ហើយកញ្ឆក់យកសំណាកកូវីដ-១៩ ទៅទំពាលេងលើដើមឈើ (មានវីដេអូ)

//s5.kh1.co/34/349bd83140bc6140a343aab2ef4f75664ef38128.jpg
សង្គម

 ៣១-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កាលពីព្រឹកថ្ងៃសុក្រទី២៩ ខែឧសភាកន្លងទៅនេះ ហ្វូងស្វាមួយក្រុម បានវាយលុកចូលមហាវិទ្យាល័យវេជ្ជសាស្ត្រ Meerut ដែលជាមន្ទីរពិសោធន៍ ស្ថិតក្នុងទីក្រុង Delhi ហើយកញ្ឆក់យកសំណាកកូវីដ-១៩ចំនួន៣ ទៅទំពាលេងលើដើមឈើ។

ឥណ្ឌា៖​ កាលពីព្រឹកថ្ងៃសុក្រទី២៩ ខែឧសភាកន្លងទៅនេះ ហ្វូងស្វាមួយក្រុម បានវាយលុកចូលមហាវិទ្យាល័យវេជ្ជសាស្ត្រ Meerut ដែលជាមន្ទីរពិសោធន៍ ស្ថិតក្នុងទីក្រុង Delhi ហើយកញ្ឆក់យកសំណាកកូវីដ-១៩ចំនួន៣ ទៅទំពាលេងលើដើមឈើ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក អ៊េមមី ហេក ប្រធានការិយាល័យ បានឲ្យដឹងថា កាលពីមុន ហ្វូងសត្វស្វាត្រូវបានគេរាយការណ៍ថា ពួកវាតែងតែបង្កឲ្យមានការរំខាននៅជុំវិញមហាវិទ្យាល័យវេជ្ជសាស្ត្រ តែលើកនេះគឺជាអ្វីដែលថ្មីមួយ និងមិនធ្លាប់មានពីមុនមក។

ទន្ទឹមនឹងនេះដែរ ប៉ូលិសម្នាក់បានបង្ហាញពីភាពភ័យព្រួយ ដោយនិយាយថា ប្រសិនបើសត្វស្វាទាំងនោះផ្លាស់ទីពីតំបន់មួយ ទៅកាន់តំបន់មួយផ្សេងទៀត ទាំងដែលមានឧបករណ៍កខ្វក់នៅជាមួយ វានឹងអាចបង្កឲ្យមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បន្ថែមទៀតបាន។

យ៉ាងណាមិញ សំណាកជំងឺកូវីដ-១៩ទាំង៣ ត្រូវបានដណ្ដើមយកមកវិញ តែមិនមានការខូចខាតអ្វីទេ ហើយគេគិតថា វានឹងមិនមានហានិភ័យនៃការចម្លងជំងឺ ឬរាលដាលឡើយ។ បើទោះជាយ៉ាងណាក៏ដោយ មនុស្សទាំងបីនាក់នោះ ក៏ត្រូវបានគេធ្វើតេស្ដម្ដងទៀតផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ស្វាមួយក្បាលកំពុងទំពាសំណាកកូវីដ-១៩នៅលើដើមឈើ
ស្វាមួយក្បាលកំពុងទំពាសំណាកកូវីដ-១៩នៅលើដើមឈើ
ស្វាមួយក្បាលកំពុងទំពាសំណាកកូវីដ-១៩នៅលើដើមឈើ
ស្វាមួយក្បាលកំពុងទំពាសំណាកកូវីដ-១៩នៅលើដើមឈើ
  មហាវិទ្យាល័យវេជ្ជសាស្ត្រ Meerut ដែលជាមន្ទីរពិសោធន៍  
  មហាវិទ្យាល័យវេជ្ជសាស្ត្រ Meerut ដែលជាមន្ទីរពិសោធន៍  
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T