ឥណ្ឌា៖ កាលពីព្រឹកថ្ងៃសុក្រទី២៩ ខែឧសភាកន្លងទៅនេះ ហ្វូងស្វាមួយក្រុម បានវាយលុកចូលមហាវិទ្យាល័យវេជ្ជសាស្ត្រ Meerut ដែលជាមន្ទីរពិសោធន៍ ស្ថិតក្នុងទីក្រុង Delhi ហើយកញ្ឆក់យកសំណាកកូវីដ-១៩ចំនួន៣ ទៅទំពាលេងលើដើមឈើ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក អ៊េមមី ហេក ប្រធានការិយាល័យ បានឲ្យដឹងថា កាលពីមុន ហ្វូងសត្វស្វាត្រូវបានគេរាយការណ៍ថា ពួកវាតែងតែបង្កឲ្យមានការរំខាននៅជុំវិញមហាវិទ្យាល័យវេជ្ជសាស្ត្រ តែលើកនេះគឺជាអ្វីដែលថ្មីមួយ និងមិនធ្លាប់មានពីមុនមក។
ទន្ទឹមនឹងនេះដែរ ប៉ូលិសម្នាក់បានបង្ហាញពីភាពភ័យព្រួយ ដោយនិយាយថា ប្រសិនបើសត្វស្វាទាំងនោះផ្លាស់ទីពីតំបន់មួយ ទៅកាន់តំបន់មួយផ្សេងទៀត ទាំងដែលមានឧបករណ៍កខ្វក់នៅជាមួយ វានឹងអាចបង្កឲ្យមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បន្ថែមទៀតបាន។
យ៉ាងណាមិញ សំណាកជំងឺកូវីដ-១៩ទាំង៣ ត្រូវបានដណ្ដើមយកមកវិញ តែមិនមានការខូចខាតអ្វីទេ ហើយគេគិតថា វានឹងមិនមានហានិភ័យនៃការចម្លងជំងឺ ឬរាលដាលឡើយ។ បើទោះជាយ៉ាងណាក៏ដោយ មនុស្សទាំងបីនាក់នោះ ក៏ត្រូវបានគេធ្វើតេស្ដម្ដងទៀតផងដែរ៕
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖


