ក្រោយ George Floyd បានស្លាប់ ដោយប៉ូលីសសង្កត់.ក ប្រជាជនជាច្រើន ធ្វើបែបនេះ (មានវីដេអូ)

//s5.kh1.co/2d/2d2f1dfb53ee9dc418ca46fd8db07297af441cb9.jpg
សង្គម

 ៣១-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បន្ទាប់ពី មន្ត្រីប៉ូលីសសង្កត់ចុចលើក. បុរសម្នាក់ឈ្មោះ George Floyd ស្លាប់រួចមក មានមនុស្សជាច្រើនចេញមុខតវ៉ាសុំរកយុត្តិធម៌។

បរទេស៖ ថ្ងៃទី ៣០ ខែ ឧសភា កាលពីម្សិលមិញនេះ មានករណីផ្ទុះខ្លាំង ក្រោយបុរសមួយរូបមានឈ្មោះ George Floyd អាយុ ៤៦ឆ្នាំ ត្រូវបានទទួលមរណភាពកាលពីថ្ងៃទី ២៥ ខែ ឧសភា។ ក្រោយខាងមន្រ្តី ប៉ូលីសចាប់ខ្លួនសង្កត់លើ ក.បណ្ដាលឲ្យស្លាប់រួចមក ក៏មានប្រជាជនជាច្រើនចេញមុខតវ៉ាសុំយកយុត្តិធម៌ នៅមុខសេតវិមានតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ មានវីដេអូជាច្រើន បានបង្ហោះតាមបណ្ដាញសង្គម ដោយមានបាតុកររាប់រយនាក់ បានប្រមូលផ្ដុំគ្នានៅមុខសួន Lafayette នៅខាងក្រៅសេតវិមាននៅសហរដ្ឋអាមេរិក ព្រមទាំងនិយាយថា “ គ្មានយុត្តិធម៌ និង គ្មានសន្តិភាព” ទៀតផង។ ជាក់ស្ដែង សាក្សីបានឃើញផ្ទាល់ភ្នែកបាននិយាយថា បាតុករម្នាក់ៗក្នុងចំណោមអ្នកតវ៉ា បានស្រែកយ៉ាងខ្លាំង ដើម្បីបានយុត្តិធម៌នៃការស្លាប់របស់ George Floyd

ជាក់ស្ដែង ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ទ្វារបន្ទប់សារព័ត៌មានរបស់សេតវិមានត្រូវបានចាក់សោរជាប់ ហើយខាងមន្ត្រីឆ្មាំប្រធានាធិបតីអាមេរិក គ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យចាកចេញពីសេតវិមាននោះដែរ។ ក្នុងនោះដែរ ខាងឆ្មាំរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បច្ចុប្បន្នកំពុងធ្វើការជាមួយភ្នាក់ងារអនុវត្តច្បាប់ផ្សេងទៀត ដើម្បីសូមឲ្យអ្នកធ្វើបាតុកម្មទាំងអស់ បានរក្សាភាពស្ងប់ស្ងាត់ និង គ្មានសណ្ដាប់ធ្នាប់បែបនេះ កើតឡើងម្ដងទៀត ។

លោក Jacob Frey អភិបាលក្រុង Minneapolis ដែលជាទីក្រុងធំជាងគេនៅរដ្ឋ Minnesota បានដាក់ បម្រាបនៅយប់ថ្ងៃទី ២៩ ខែ ឧសភា ឲ្យបញ្ចប់អំពើហិង្សា ដែលកំពុងបន្តរយៈពេល ៣ថ្ងៃជាប់ៗគ្នាកន្លងមកនេះ។ ហើយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបន្ថែមទៀតថា ការតវ៉ាមួយនេះឡើង គឺកើតចេញពីការមរណភាពរបស់ លោក George Floyd។ ហើយការធ្វើបាតុកម្មនេះនៅតែបន្ត នៅរដ្ឋ Minnesota និង រួមទាំងទីក្រុងជាច្រើនផ្សេងទៀត ដោយការរំពឹងទុក ដោយការរកយុត្តិធម៌សម្រាប់ការស្លាប់របស់ George Floyd មកវិញ៕

ប្រភព៖ Siraphop SraKaew

សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖ 

George Floyd
George Floyd
សកម្មភាពធ្វើ បាតុកម្ម
សកម្មភាពធ្វើ បាតុកម្ម
ហេតុការណ៍ ដោយការធ្វើបាតុកម្ម
ហេតុការណ៍ ដោយការធ្វើបាតុកម្ម
ហេតុការណ៍ ដោយការធ្វើបាតុកម្ម
ហេតុការណ៍ ដោយការធ្វើបាតុកម្ម
សកម្មភាពធ្វើ បាតុកម្ម
សកម្មភាពធ្វើ បាតុកម្ម
សកម្មភាពធ្វើ បាតុកម្ម
សកម្មភាពធ្វើ បាតុកម្ម
Som San
S.S

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T