ចូលរួមរំលែកទុក្ខ! កងទ័ពមួកខៀវកម្ពុជា១នាក់ បានទទួលមរណភាពដោយសារកូវីដ-១៩ នៅប្រទេសម៉ាលី

//s5.kh1.co/b7/b72c15b8d8131e778e6f5a737d7c276aafd40450.jpg
សង្គម

 ៣០-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

យោងតាមផេកផ្លូវការណ៍របស់​ស្ថានីយ​ទូរទ​ស្សន៍​ BTV បានធ្វើការបង្ហោះនៅមុននេះថា កងទ័ពមួកខៀវរបស់កម្ពុជា១នាក់បានស្លាប់ដោយសារកូវីដ-១៩

ភ្នំពេញ៖ យោងតាមផេកផ្លូវការណ៍របស់​ស្ថានីយ​ទូរទ​ស្សន៍​ BTV បានធ្វើការបង្ហោះនៅមុននេះថា កងទ័ពមួកខៀវរបស់កម្ពុជានាក់បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ កាលពីវេលាម៉ោង៤:៤៣នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកឧត្តមសេនីយ៍ ឈុំ សុជាតិ បានឲ្យដឹងថា កងទ័ពមួកខៀវរបស់កម្ពុជាដែលបានទទួលមរណភាពកាលពីថ្ងៃសុក្រម្សិលមិញនេះ គឺលោកឧត្តមសេនីយ៍ទោ ស សាវី ជាយោធិនកំពុងបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ UN នៅសាធារណរដ្ឋម៉ាលី។

ទន្ទឹមនឹងនេះដែរ ខ្មែរឡូត សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារលោកឧត្តមសេនីយ៍ទោ ស សាវី ចំពោះការបាត់បង់សាច់ញាតិជាទីស្រលាញ់ ក៏ដូចជាយោធិន​ដ៏ឆ្នើម​របស់​កម្ពុជា ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នេះ៕

ប្រភព៖ BTV

https://s5.kh1.co/__image/w=650,h=937,q=100/08/08ef0a9fe74d59f2fdc046f67d6c73c95204ef7e.jpg
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T