ភ្នំពេញ៖ ឧស្សាហ៍កម្មផលិតរថយន្តធំៗ ទាំងអស់នៅលើពិភពលោក បានធ្វើការតាមដាន និង ត្រួតពិនិត្យយ៉ាងខ្លាំងអំពីប្រព័ន្ធសុត្ថិភាពនេះ ជាពិសេសគ្រោះថ្នាក់ដែលបណ្ដាលមកពី ពោងសុវតិ្ថភាព។ ការមិនដំណើរការរបស់ពោងសុវត្ថិភាព ឬមានបញ្ហាផ្ទុះដោយខ្លួនឯង អាចបណ្តាលអោយមានគ្រោះថ្នាក់ដល់ជីវិត។ ដូចច្នេះ ក្រុមហ៊ុន Honda បានធ្វើការផ្សព្វផ្សាយ ធ្វើការផ្លាស់ប្តូរពោងសុវត្ថិភាព ជូនអតិថិជនរបស់ខ្លួនដោយមិនគិតថ្លៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅប្រទេសកម្ពុជា កំពុងមានការប្រើប្រាស់រថយន្ត Honda ចាស់ៗច្រើន ដែលចរាចរណ៍លើដងផ្លូវ តែអ្នកប្រើប្រាស់ទាំងអស់ប្រាកដជា មិនដែលដឹងពីបញ្ហា ពោងសុវត្ថិភាពនៅក្នុងរថយន្តទាំងនោះទេ ថាវាមិនដំណើរការប្រក្រតី ឬ ប្រសិទ្ធភាពវានៅដល់កម្រិតណានោះទេ។
ក្រុមហ៊ុន ភ្នំពេញ ហុងដា គឺជាក្រុមហ៊ុនធំតែមួយគត់ ដែលនាំចូល និងចែកចាយរថយន្តម៉ាក HONDA ទាំងផលិតផលរថយន្តថ្មី និងសេវាកម្មជួសជុល ផ្ទាល់ពីប្រទេសជប៉ុន។ ក្រុមហ៊ុន កំពុងធ្វើការអំពាវនាវ អោយអតិថិជន ដែលប្រើប្រាស់រថយន្ត HONDA ចាស់ៗ នៅក្នុងស្រុក អោយចូលមកមជ្ឍមណ្ឌលជួសជុលថែទាំរថយន្ត Honda ដោយផ្តល់ជូនដូចជា៖
- ធ្វើការផ្លាស់ប្តូរពោងសុវត្ថិភាពដោយមិនគិតថ្លៃ
- ការត្រួតពិនិត្យថែទាំរថយន្តឥតគិតថ្លៃ
ហើយរថយន្ត Honda ដែលត្រូវធ្វើការផ្លាស់ប្តូរមានដូចជា Honda CR-V, Honda CITY, Honda CIVIC, Honda PILOT, និង Honda ACCORD ដែលមានឆ្នាំផលិតចាប់ពី ឆ្នាំ ២០០២ ដល់ ឆ្នាំ ២០១៣។






អាស្រ័យហេតុនេះសូមបងប្អូន ដែលប្រើប្រាស់នូវ ប្រភេទរថយន្តដែលបានជម្រាបជូនខាងលើ សូមអញ្ជើញមក យានដ្ឋានជួសជុលរបស់ ក្រុមហ៊ុន ភ្នំពេញ ហុងដា ដែលមានទីតាំងទល់មុខ អាកាសយានដ្ឋាន អន្តរជាតិ ភ្នំពេញ៕
សម្រាប់ពត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងតាមមានលេខទូរស័ព្ទ៖ 017 888 564 / 017 888 526 ឬ ក៏អាចចូលទៅកាន់គេហទំព័រនេះ ដើម្បីត្រួតពិនិត្យអំពីលេខកូដ រថយន្តថាត្រូវផ្លាស់ប្តូរពោងសុវត្ថិភាព ឬអត់ ៖ www.myhondaairbag.com កម្មវិធីនេះ ចាប់ផ្តើមពីថ្ងៃផ្សាយជូនដំណឹងនេះរហូតដល់អស់ពីស្តុក !