កាន់តែកាក់កប ខាន់ ជេមស៍ ទិញឡានថ្មីសន្លាង តម្លៃមិនតិចម៉ឺនដុល្លារ ជិះលេង

//s5.kh1.co/50/50333c074933d9ad965c85641d32f32b481bd2ec.jpg
តារា & កម្សាន្ដ

 ៣០-ឧសភា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ខាន់ ជេមស៍ កាក់កបខ្លាំងណាស់ ថែមទាំង ទើបតែទិញរថយន្តទំនើបថ្មីស្រឡាងមួយគ្រឿង ។

ភ្នំពេញ៖ ពិតណាស់ថា ប្រិយមិត្តជាច្រើនច្បាស់ជាបានស្គាល់ពី កំពូលតារាចម្រៀងប្រុស ខាន់ ជេមស៍ ជាក់ជាមិនខាន ដែលមានកេរ្ត៍ឈ្មោះល្បីល្បាញខ្លាំងណាស់ ក្នុងសង្គមសិល្បៈខ្មែរ ថែមទាំងជាតារាចម្រៀងមួយរូប អាចរក្សាបានតំណែងបានរាប់ឆ្នាំមកហើយ តាមរយៈសម្លេងដ៏ពិរោះរបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ តារាមាឌតូចសម្លេងធំរូបនេះ ហាក់បីដូចជាតែងតែ បង្អួតពីជីវិតផ្ទាល់ខ្លួន រួមទាំងគ្រួសារដ៏មានសុភមង្គលជាមួយប្រពន្ធ និងកូនៗ ឲ្យហ្វេនបានជ្រាបជានិច្ច លើបណ្ដាញសង្គម។

មិនត្រឹមតែប៉ុណ្ណោះ ក្រៅពីសុភមង្គលគ្រួសារដ៏ពេញលេញមួយហើយ ថ្មីៗនេះ ខាន់ ជេមស៍ កាក់កបខ្លាំងណាស់ ថែមទាំង ទើបតែទិញរថយន្តទំនើបថ្មីស្រឡាងមួយគ្រឿង ម៉ាក Land cruiser ឆ្នាំ២០២១ ពណ៌ស ដែលដឹងថា មានតម្លៃមិនចេះតិច ម៉ឺនដុល្លារនោះទេ។

ក្រោយពីឃើញបែបនេះ ធ្វើឲ្យអ្នកគាំទ្រទាំងអស់ បង្ហាញអារម្មណ៍រំភើបជំនួស និងជូនពរឲ្យ តារារូបនេះ និងគ្រួសារ កាន់តែជោគជ័យ បែបនេះរហូតទៅ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

ខាន់ ជេមស៍ 
ខាន់ ជេមស៍ 
 ខាន់ ជេមស៍ និងភរិយា
 ខាន់ ជេមស៍ និងភរិយា
 ខាន់ ជេមស៍ និងភរិយា ជាមួយឡានថ្មី
 ខាន់ ជេមស៍ និងភរិយា ជាមួយឡានថ្មី
ឡានថ្មី ខាន់ ជេមស៍
ឡានថ្មី ខាន់ ជេមស៍
ឡានថ្មី ខាន់ ជេមស៍
ឡានថ្មី ខាន់ ជេមស៍
ខាន់ ជេមស៍
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T