កូរ៉េខាងត្បូង៖ ក្រុមតារាចម្រៀងស្រី TWICE បានបំបែកកំណត់ត្រាថ្មីជាមួយនឹងអាល់ប៊ុមថ្មី MORE&MORE ដោយបានទទួលការកុម្ម៉ង់ទុកពីអ្នកគាំទ្រយ៉ាងច្រើន។ ក្នុងនាមជាក្រុមចម្រៀងស្រីដែលលក់អាល់ប៊ុមបានច្រើនជាងគេ ក្នុងចំនួនដល់ ទៅ ៤.៤លានអាល់ប៊ុម TWICE មិនត្រឹមតែបានទទួលនូវពានរង្វាន់ជាច្រើននោះទេ ប៉ុន្តែនៅបំបែកកំណត់ត្រាពីមុនរបស់ខ្លួនថែមទៀតផង។ អាល់ប៊ុមមុនរបស់ពួកគេ Feel Special បានបំបែកនូវកំណត់ត្រាចាស់របស់ពួកគេជាច្រើន ហើយនៅពេលនេះអាល់ប៊ុមថ្មីរបស់ពួកគេ ក៏កំពុងនឹងបង្កើតនូវកំណត់ត្រាថ្មីបន្ថែមទៀតផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទោះជាក្រុមតារាចម្រៀងស្រីដ៏ល្បីល្បាញមួយនេះ នៅមិនទាន់អាចត្រឡប់មកជួបទស្សនិកជននៅក្នុងខែ មិថុនា ក៏ដោយ ប៉ុន្តែពួកគេនៅតែអាចបង្ហាញពីភាពល្បីល្បាញរបស់ខ្លួន តាមរយៈចំនួននៃការកុម្ម៉ង់ទិញនូវអាល់ប៊ូមថ្មីរបស់ លួនដដែល។ កាលពីថ្ងៃទី ២៧ ខែ ឧសភា នេះ TWICE បានបំបែកកំណត់ត្រាថ្មីរបស់ខ្លួន ដោយអាល់ប៊ុមថ្មីនេះត្រូវបានគេរាយការណ៍ថាត្រូវបានទទួលការកុម្ម៉ង់ទុកដល់ប្រាំសែនអាល់ប៊ុម នោះវាមានន័យថាពួកគេលក់អាល់ប៊ុមបានពាក់កណ្តាលមួយលានទៅហើយ មុននឹងអាល់ប៊ុមមជាផ្លូវការបានចេញ។

គួរបញ្ជាក់ផងដែរថា MORE&MORE នឹងត្រូវបានបញ្ចេញជាផ្លូវការនៅថ្ងៃទី ១ ខែ មិថុនា ម៉ោង៦ ល្ងាច (ម៉ោងនៅ ក្នុងប្រទេសកូរ៉េ) ដែលធ្វើឲ្យអ្នកគាំទ្រទន្ទឹងរង់ចាំមើលស្នាដៃថ្មីរបស់ពួកគេដោយចិត្តរំភើប៕