៤បទរបស់ Jimin ក្រុម BTS ក្លាយជាចម្រៀងទោលដែលមានការគាំទ្ររហូតដល់ទៅ ៥០លាន នៅលើកម្មវិធី Spotify

//s5.kh1.co/2d/2d00ffac6a4a026cda5bab9343109062607f6896.jpg
នារី

 ៣០-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បុរសសង្ហា Jimin បានក្លាយជាតារាចម្រៀងទោលដំបូងគេនៅកូរ៉េខាងត្បូងទៅលើបទចម្រៀង ៤បទ និងមានការគាំទ្ររហូតដល់ទៅ ៥០លាន នៅលើកម្មវិធី Spotify ។

កូរ៉េខាងត្បូង៖ បុរសសង្ហា Jimin បានក្លាយជាតារាចម្រៀងទោលដំបូងគេនៅកូរ៉េខាងត្បូងទៅលើ បទចម្រៀង ៤បទ និងមានការគាំទ្ររហូតដល់ទៅ ៥០លាន នៅលើកម្មវិធី Spotify ។ លោក Park Jimin ដែលជាអ្នកច្រៀងនាំមុខ និងជាអ្នករាំដ៏សំខាន់នៅក្នុងក្រុម BTS បានបង្កើតកំណត់ត្រាមួយទៀតនៅលើកម្មវិធី Spotify ដោយបានក្លាយជាតារាចម្រៀងកូរ៉េទោលដំបូងគេ និងតែម្នាក់គត់ដែលមានបទចម្រៀងផ្ទាល់ខ្លួនចំនួន ៤បទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Park Jimin 
Park Jimin 

Jimin បានបំបែកកំណត់ត្រា ជាមួយនឹងបទចម្រៀងទោលចុងក្រោយបំផុតរបស់គាត់ដែលមានចំណងជើងថា "Filter" និងបានបំបែកកំណត់ត្រាដូចគ្នាជាមួយនឹងបទចម្រៀង ៣បទផ្សេងទៀតរបស់គាត់ដែលមានចំណងជើងថា "Lie" បទ "Intro: Serendipity" និងបទ “ Serendipity Full Length Full” ។

Park Jimin 
Park Jimin 

មិនមានអ្វីចម្លែកទេ ជាមួយនឹងសំលេងដ៏ពីរោះប្លែក ទេពកោសល្យរាំ ស្នាដៃចម្រៀង ភាពបុិនប្រសព្វ និងភាពទាក់ទាញរបស់ប្រុសស្អាត Jimin ទាំងនេះហើយ ដែលអាចឲ្យគាត់ក្លាយជាអ្នកសិល្បៈដែលទទួលជោគជ័យយ៉ាងខ្លាំង ទាំងការងារសិល្បៈជាក្រុម និងការងារសិល្បៈម្នាក់ឯង៕

Park Jimin 
Park Jimin 

ប្រភព៖ allkpop.com

Chann Samnang
Joker 4 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T