ក្រោយរឿងនេះចេញផ្សាយមិនបានប៉ុន្មានខែផង ឥឡូវនេះកំពុងតែដំណើរការផលិតវគ្គ ២​ ទៀត

//s5.kh1.co/2a/2ae011553992a811cdca99372fc83b116fd87f4d.jpg
តារា & កម្សាន្ដ

 ២៩-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

រឿង Sonic:The Hedgehog ដែលបានចេញផ្សាយប៉ុន្មានខែកន្លងនេះ ឥឡូវនេះកំពុងដំណើរការ Sonic the Hedgehog 2 ហើយ។

សហរដ្ឋអាមេរិក៖ រឿង Sonic:The Hedgehog ដែលបានចេញផ្សាយប៉ុន្មានខែកន្លងនេះ ឥឡូវនេះកំពុងដំណើរការ Sonic the Hedgehog 2 ហើយ។ ក្រុមហ៊ុនផលិតកម្មខ្សែភាពយន្ត Paramount Pictures និង Sega បានប្រកាសនៅសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះថា ពួកគេបានដាក់ដំណើរការរឿងខ្សែភាពយន្ត Sonic the Hedgehog ថ្មីសម្រាប់រដូវកាលថ្មីខាងមុខនេះ ដែលបច្ចុប្បន្នវាកំពុងតែស្ថិតនៅក្នុងដំណើរការផលិតហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Jeff Fowler
លោក Jeff Fowler

ខ្សែភាពយន្តរឿង Sonic the Hedgehog 2 នឹងបង្កើតឡើងវិញដោយអ្នកដឹកនាំរឿងលោក Jeff Fowler និងសមាជិកក្រុមរបស់គាត់ ដែលការផលិតនេះផងដែរ គឺត្រូវបាននិពន្ធដោយ Pat Casey និង Josh Miller (អ្នកសរសេររឿងបែបគំនូរជីវចល Golan the Insatiable) ជាមួយនឹងសាច់រឿងថ្មី តួអង្គថ្មី និងចំណីអារម្មណ៍ប្លែកមួយបែបទៀតក្នុងការទស្សនារឿងនេះ។

រូបតំណាង
រូបតំណាង

បន្ថែមលើសពីនេះទៅទៀត ក៏មានការចូលរួមពីផលិតករជាច្រើនរូបទៀតដូចជាលោក Neal H. Moritz, លោក Toby Ascher និងលោក Toru Nakahara ។ ចំណែកឯផលិតករ លោក Hajime Satomi, លោក Haruki Satomi និងអ្នកដឹកនាំរឿង Deadpool លោក Tim Miller ក៏នឹងមកចូលរួមក្នុងដំណើរការផលិតខ្សែភាពយន្ត  Sonic the Hedgehog 2 នេះផងដែរ៕

ប្រភព៖ gadgets.ndtv.com

Chann Samnang
Joker 4 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T