មេម៉ាយមែនពិត តែត្រូវតែរឹងមាំ ត្រូវកាន់តែស្អាត ដូច ស៊ុំ សុម៉ាលីចឹង

//s5.kh1.co/16/169ee2c38436c748c233d64ba8a24afd57a62270.jpg
តារា & កម្សាន្ដ

 ២៨-ឧសភា-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

អ្នកខ្លះ លែងលះគ្នារួច សម្រស់កាន់តែយ៉ាប់ តែបែរជា ស៊ុំ សុម៉ាលី កាន់តែស្រស់ស្អាត រឹតតែខ្លាំងទៅវិញ ធ្វើឲ្យគេអត់ទ្រាំ សរសើរមិនបាន។

ភ្នំពេញ៖  ជីវិតអាពាហ៍ពិពាហ៍ របស់តារាសម្តែងស្រី ស៊ុំ សុម៉ាលី និងស្វាមី ត្រូវបានបញ្ចប់សព្វគ្រប់ ក្នុងរយៈពេលខ្លី ដោយគ្រាន់តែ ចុះហត្ថលេខា លើលិខិតលែងលះ ត្រឹមតែមួយភ្លែតតែប៉ុណ្ណោះ។ ហើយការបែកបាក់របស់ពួកគេ ក៏មានហ្វេន សោកស្តាយជំនួសផងដែរ ដែលស្រលាញ់សាងជីវិតគូ អស់រយៈពេលយូរឆ្នាំមកហើយ តែយ៉ាងណា នេះជាការសម្រេចចិត្តរបស់នាង ជាមួយនឹងការគិតពិចារណា រហូតជ្រើសរើសយក ផ្លូវនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែអ្វីដែលគេបានឃើញ ក្រោយតារាស្រីរូបនេះ បានលែងលះស្វាមីរួចមក​ គេសង្កេតឃើញថា រូបនាង កាន់តែស្រស់ស្អាតខ្លាំងទៅ ជាមួយនឹងរូបរាងកាន់តែស្លីមជាងមុន ដែលជារឿយៗ នាងតែងតែទៅហាត់ប្រាណ យកទាំងសុខភាព និងរូបរាង។

ជាពិសេស ស៊ុំ សុម៉ាលី ក៏កាន់តែតែងខ្លួន រឹតតែស្រស់ស្អាតឡើងពីមួយថ្ងៃទៅមួយថ្ងៃ រហូតមនុស្សជាច្រើន អត់ទ្រាំសរសើរមិនបាន ពីការមើលថែទាំងខ្លួនបានយ៉ាងល្អ ដើម្បីឲ្យស្វាមី មានការសោកស្តាយ ដែលលែងលះគ្នារួច ភរិយារឹតតែ ខ្ញង់ជាងយ៉ាងនេះ។

គួររំលឹកផងដែរថា តារាសម្តែងស្រី ស៊ុំ សុម៉ាលី បានសាងជីវិតគ្រួសារជាមួយនឹង ស្វាមី ដែលរៀបការស្របច្បាប់ បាន៥ឆ្នាំហើយ តែមិនដឹងថា រឿងផ្ទៃក្នុង នៅក្នុងក្រុមគ្រួសារយ៉ាងនោះទេ ទើបធ្វើឲ្យរូបនាង ត្រូវសម្រេចចិត្ត បោះបង់ជីវិតគូមួយនេះ ដោយសុខចិត្តក្លាយខ្លួនជាស្រ្តីមេម៉ាយកូន១យ៉ាងដូច្នេះ៕

ស៊ុំ សុម៉ាលី 
ស៊ុំ សុម៉ាលី 
ស៊ុំ សុម៉ាលី 
ស៊ុំ សុម៉ាលី 
ស៊ុំ សុម៉ាលី 
ស៊ុំ សុម៉ាលី 
ស៊ុំ សុម៉ាលី 
ស៊ុំ សុម៉ាលី 
ស៊ុំ សុម៉ាលី
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T