កម្ទេចយន្តហោះមួយពិតៗដើម្បីថតរឿង ព្រោះវាមានប្រសិទ្ធភាពជាងការកាត់ត (មានវីដេអូ)

//s5.kh1.co/54/54e6dc345b7d71589caf78c047c55ca418898312.jpg
នារី

 ២៨-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

កម្ទេចយន្តហោះមួយពិតៗដើម្បីថតរឿង ព្រោះវាមានប្រសិទ្ធភាពជាងការកាត់ត

អាមេរិក៖ អ្នកដឹកនាំ Christopher Nolan ដែលគាត់ធ្លាប់ជាអ្នកដឹកនាំរឿង "The Dark Knight" និង "Interstellar" ដែលសុទ្ធសឹងតែជារឿងលំដាប់កំពូលទទួលបានការវាយតម្លៃខ្ពស់ៗនៅលើ IMDb ហើយឆាប់ៗនេះលោក Christopher Nolan នឹងត្រៀមចេញរឿងថ្មីមួយទៀតដែលមានចំណងជើងថា "Tenet" ដែលគ្រោងនឹងចាក់បញ្ចាំងនៅថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Christopher Nolan គឺជាអ្នកដឹកនាំម្នាក់ដែលមានទេពកោសល្យខ្ពស់ក្នុងការដឹកនាំ ហើយត្រង់ឈុតណាដែលពិសេសនោះគឺលោកតែងតែយករបស់ពិតៗមកធ្វើទោះជាចំណាយប៉ុណ្ណាក៏ដោយ ដោយលោកគិតថាវាមានប្រសិទ្ធភាពជាងការកាត់ត ឬការប្រើ CGI ជំនួយ។

យ៉ាងណាមិញ ក្នុងរឿង "Tenet" ដែលត្រៀមចាក់បញ្ចាំងខាងមុខនេះ លោក Christopher Nolan បានប្រាប់ទស្សនាវដ្តី Total Film ថាលោកបានចំណាយលុយទិញយន្តហោះប្រភេទ Boeing 747 ពិតៗមកបំផ្ទុះនៅក្នុងរឿងនេះដោយវាមានប្រសិទ្ធភាពជាងប្រើប្រាស់ CGI។ លោកបាននិយាយថា៖

ខ្ញុំមានគម្រោងធ្វើវាខ្នាតតូច និងការធ្វើឆាកមួយជាឈុតដើម្បីរួមបញ្ចូលគ្នានឹងការកាត់តបន្ថែម។ ទោះយ៉ាងណានៅពេលកំពុងស្វែងរកទីតាំងក្នុងការថតនៅក្នុង ទីក្រុងវិចតូវីល រដ្ឋកាលីហ្វ័រញ៉ា ក្រុមថតបានរកឃើញយន្តហោះចាស់ៗជាច្រើន។ យើងក៏ចាប់ផ្តើមគណនា ហើយយើងគិតថាវាច្បាស់ថា វាពិតជាមានប្រសិទ្ធភាពប្រសិនបើទិញយន្ដហោះដែលមានទំហំពិតមកថតចៀសជាងកាត់ត៕

Christopher Nolan

ទស្សនាវីដេអូ Trailer ដែលមានឈុតផ្ទុះយន្តហោះនៅខាងក្រោម៖

Trailer ទីមួយរបស់ "Tenet"
Trailer ទីពីររបស់ "Tenet"

ប្រភពIndieWire

Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T