Mew Nittha បង្ហួតរូបភាពហ្វេសសិនលើ Instagram រហូតដល់ស្វាមីចូលខមមិនបែបនេះ

//s5.kh1.co/58/58c44f4e7ac4a0bb71a86b63e06004725b5416be.jpg
នារី

 ២៨-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Mew Nittha បង្ហួតរូបភាពហ្វេសសិនលើ Instagram រហូតដល់ស្វាមីចូលខមមិនបែបនេះ

ថៃ៖ ថ្វីត្បិតតែ តារាសម្ដែងថៃដ៏ល្បីឈ្មោះ Mew Nittha បានរៀបអាពាហ៍ពិពាហ៍រួចហើយ ជាមួយ នឹងស្វាមីជាអ្នកជំនួញក៏មែនពិត ប៉ុន្តែតារាស្រីរូបនេះនៅតែរក្សាហ្វេសសិនរបស់ខ្លួនឲ្យនៅដដែល មិនខុសប្លែកពីការដែលខ្លួននៅលីវនោះឡើយ ជាហេតុធ្វើឲ្យអ្នកគាំទ្រតែងតែកោតសរសើរពីសម្រស់ និងហ្វេសសិនរបស់តារាស្រីរូបនេះឥតលោះពេលឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង កាលពីពេលថ្មីៗនេះ Mew Nittha បានបង្ហោះរូបភាពថតម៉ូតឲ្យទស្សនាវដ្ដីដ៏ល្បីឈ្មោះមួយនៅលើគណនី Instagram។ រូបភាពទាំងនោះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។ ប៉ុន្តែអ្នកដែលបានចាប់អារម្មណ៍ខ្លាំងលើរូបភាពនោះជាងគេ គឺស្វាមីរបស់ Mew Nittha ផ្ទាល់តែម្ដង។ ក្នុងនោះ បន្ទាប់ពីមានអ្នកចូលទៅខមមិនដាក់លើរូបភាពរបស់ Mew Nittha ថា៖ "អូហូ អឺហ៊ឺ!" ភ្លាម ស្វាមីរបស់នាង មិនបង្អង់យូរ ក៏ចូលទៅឆ្លើយតបជំនួសនាងភ្លាមៗ ដោយប្រើប្រាស់រូបភាព Emoji សើច និងអរគុណ។ បន្ទាប់មក Mew Nittha ក៏បានចូលទៅឆ្លើយតបដោយប្រើ Emoji សើចដូចគ្នា។

និយាយឲ្យខ្លីទៅ មិនថាតែ Mew Nittha រៀបការរួចយ៉ាងណាក៏ដោយ ក៏នាងនៅតែរក្សាហ្វេសសិនម៉ូឌែលរបស់ខ្លួនឲ្យនៅជាប់ជានិច្ច ដោយមិនបណ្ដោយឲ្យសម្រស់ និងហ្វេសសិនរបស់ខ្លួនកន្លងផុតទៅតាមពេលវេលានោះឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាពបង្ហោះលើ Instagram របស់ Mew Nittha
រូបភាពបង្ហោះលើ Instagram របស់ Mew Nittha
ការឆ្លើយតបខមមិន របស់ស្វាមី Mew Nittha
ការឆ្លើយតបខមមិន របស់ស្វាមី Mew Nittha
Mew Nittha
Mew Nittha
Mew Nittha
Mew Nittha
Mew Nittha
Mew Nittha
Mew Nittha
Mew Nittha
Mew Nittha
Mew Nittha
Mew Nittha
Mew Nittha
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T