ញាក់សាច់! រឿងថ្មីរបស់ Tom Cruise នឹងថតនៅលើអវកាសដែលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ

//s5.kh1.co/36/363f0ee2e2ae974d6f69f903076d2a7ed0151bbd.jpg
នារី

 ២៨-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Tom Cruise បានសហការគ្នាជាមួយនឹង NASA ក៏ដូចជា SpaceX របស់លោក Elon Musk ក្នុងការថតរឿងនៅលើអវកាសជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

អាមេរិក៖ មួយរយៈចុងក្រោយនេះគឺបានលេចឮដំណឹងថាតារាសម្តែងក្នុងខ្សែស្រឡាយរឿង "Mission: Impossible" គឺ Tom Cruise បានសហការគ្នាជាមួយនឹង NASA ក៏ដូចជា SpaceX របស់លោក Elon Musk ក្នុងការថតរឿងនៅលើអវកាសជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្រាប់តែថ្មីៗនេះផងដែរគឺមានព័ត៌មានទាក់ទងនឹងអ្នកដឹកនាំ Doug Liman ដែលជាអ្នកដឹកនាំរឿងពីររួចមកហើយរបស់ Tom Cruise ដែលមានដូចជា "American Made" និង "Edge of Tomorrow" ដែលលោកនឹងដឹកនាំរឿងរបស់ Tom Cruise សារជាថ្មីម្តងទៀតដែលថតនៅលើអវកាសផ្ទាល់តែម្តង។

យ៉ាងណាមិញ ចំពោះព័ត៌មានទាក់ទងនឹងសាច់រឿងឬក៏ចំណងជើងរឿងយ៉ាងដូចម្តេចនោះគឺស្ថិតក្នុងការសម្ងាត់នៅឡើយ ដោយឡែក Tom Cruise និងលោក Elon Musk ដែលជាម្ចាស់ SpaceX នោះគឺកំពុងតែសិក្សានៅលើគម្រោងមួយនេះ ហើយប្រសិនបើ Tom Cruise អាចធ្វើបាននោះ NASA នឹងជួយឲ្យអស់ពីលទ្ធភាព៕

សូមទស្សនារូបភាពខាងក្រោម៖

Tom Cruise
Tom Cruise
អ្នកដឹកនាំ Doug Liman កាន់កាមេរ៉ា
អ្នកដឹកនាំ Doug Liman កាន់កាមេរ៉ា
Elon Musk
Elon Musk
SpaceX
SpaceX
NASA
NASA
Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T