ទីបំផុត អ្នកស្លាប់ដោយសារ COVID-19 នៅសហរដ្ឋអាមេរិកកើនដល់ ១០ម៉ឺននាក់ហើយ

//s5.kh1.co/17/17d70c57bb456c23ac91096176ba5c11aa59d5df.jpg
សង្គម

 ២៧-ឧសភា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ជំងឺកូវីដ-១៩ ហាក់នៅតែបន្ដរីករាលដាលមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងបានពង្រីកខ្លួនទៅកាន់បណ្ដាប្រទេស និងដែនដីចំនួន ២១៣ ទៀតផង....

សហរដ្ឋអាមេរិក៖ ជំងឺកូវីដ-១៩ ហាក់នៅតែបន្ដរីករាលដាលពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងបានពង្រីកខ្លួនទៅកាន់បណ្ដាប្រទេស និងដែនដីចំនួន ២១៣ ទៀតផង។​ ហើយបច្ចុប្បន្ននេះ វាបានចម្លងទៅមនុស្សជិត លាននាក់ និងឆក់យកជិវិតមនុស្សជុំវិញពិភពលោកជាង ៣៥ម៉ឺននាក់ ដោយក្នុងនោះគេសង្កេតឃើញថា សហរដ្ឋអាមេរិកជាប្រទេសដែលកំពុងនាំមុខគេទាំងករណីឆ្លង និងស្លាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើយោងទៅតាមគេហទំព័រ Worldometer គិតត្រឹមម៉ោង ៤:០០នាទីរសៀល ថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០នេះ សហរដ្ឋអាមេរិកមានករណីឆ្លងសរុបកើនដល់ ១,៧២៥,២៧៨នាក់ ហើយក្នុងនោះ មនុស្សចំនួន ១០០,៥៧២នាក់បានស្លាប់ និងអ្នកជំងឺចំនួន ៤៧៩,៩៧៣នាក់បានជាសះស្បើយវិញ។

គួរឲ្យដឹងដែរថា វិបត្ដិជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់បណ្ដាប្រទេសជុំវិញពិភពលោក ជាពិសេសសហរដ្ឋអាមេរិកកំពុងជួបប្រទះនឹងវិបត្ដិសេដ្ឋកិច្ចជាទម្ងន់ ពោលគឺប្រជាជនប្រមាណជាង ៣៣លាននាក់កំពុងប្រឈមនឹងភាពគ្មានការងារធ្វើ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន CNN

សូមទស្សនារូបភាពខាងក្រោម៖

សាកសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩
សាកសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩
សាកសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩
សាកសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩
សាកសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩
សាកសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T