ទេព បូព្រឹក្ស ត្រូវ​អ្នក​គាំ​ទ្រ​សុំ​កុំឲ្យធ្វើ​បែប​នេះ​​ ពេលថត​​វី​ដេ​អូ​​​ញ៉ាំ​ម្ហូប​​​​ម្ដង​ៗ

//s5.kh1.co/42/42cd3df59cd7e829d660e1f6927f8df5536ce684.jpg
នារី

 ២៧-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ទេព បូព្រឹក្ស ត្រូវបានអ្នកគាំទ្រស្នើសុំ កុំឲ្យធ្វើបែបនេះនៅពេលចេញវីដេអូញ៉ាំម្ហូបម្ដងៗ

ភ្នំពេញ៖ ក្រៅពីភាពល្បីល្បាញក្នុងវិស័យចម្រៀង កញ្ញា ទេព បូព្រឹក្ស នៅពេលនេះ ក៏កំពុងទទួលបានការគាំទ្រ​យ៉ាងខ្លាំង​ចំពោះការផលិតវីដេអូបែបញ៉ាំអាហារ បង្ហោះនៅលើយូធូប (Youtube) ផងដែរ។ ក្នុងនោះ វីដេអូញ៉ាំ​អាហារ ដែលកញ្ញា ទេព បូព្រឹក្ស បង្ហោះម្ដងៗ តែងតែមានចំនួនការទស្សនារហូតដល់ទៅរាប់ម៉ឺន រាប់សែនដង ដោយសារមុខម្ហូបដែលកញ្ញាយកមកញ៉ាំដើម្បីធ្វើវីដេអូរាល់ដង សុទ្ធសឹងតែជាអាហារទំនងៗ ហើយកញ្ញាក៏ពូកែ​ខាងការបញ្ចូលភាពក្រមិចក្រមើម បែបកំប្លែងៗនៅពេលកំពុងញ៉ាំថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលកាន់តែពិសេសទៀតនោះ វីដេអូរបស់កញ្ញា ទេព បូព្រឹក្ស មានលក្ខណៈពិសេសប្លែកពីវីដេអូញ៉ាំអាហាររបស់ Youtuber ផ្សេងទៀត ត្រង់ថាកញ្ញាពូកែញ៉ាំម្ទេស ពោលគឺគ្រប់មុខម្ហូប គ្រប់អាហារទាំងអស់ កញ្ញាមិនដែលភ្លេចញ៉ាំ​ជាមួយម្ទេសនោះឡើយ។ ជាទូទៅ វីដេអូរបស់កញ្ញា ទេព បូព្រឹក្ស តែងតែទទួលរងការកោតសរសើរពីសំណាក់​អ្នកគាំទ្រ​មករហូត។

ប៉ុន្តែសម្រាប់វីដេអូញ៉ាំសាច់អាំង ដែលកញ្ញា ទេព បូព្រឹក្ស បានបង្ហោះនៅថ្ងៃទី២៧ ឧសភានេះ បែរជាទទួលរង​នូវមតិរិះគន់ដើម្បីកែលម្អ ពីសំណាក់អ្នកទស្សនាមួយចំនួនតូច លើបញ្ហាមួយទៅវិញ។ ក្នុងនោះ អ្នកគាំទ្របាន​ស្នើ​សុំកញ្ញា ទេព បូព្រឹក្ស កុំឲ្យបញ្ចេញសម្លេងទំពារម្ហូបឮៗពេក។ ហ្វេនមួយចំនួនថា ការស្នើសុំបែបនេះ គឹជារឿង​សម​ហេតុផលមួយ ព្រោះសម្រាប់វីដេអូមួយនេះ វាហាក់បីដូចជាមានលក្ខណៈរំខានជាងវីដេអូមុនៗ ដោយសារតែ​កញ្ញាបានដាក់ឧបករណ៍ស្រូបសម្លេង (Mic) នៅនឹងកអាវ ជាហេតុធ្វើឲ្យឮសម្លេងទំពារខ្លាំងៗ ហើយអ្នកមួយចំនួនថា វាគឺពិតជារំខាន​ដល់អារម្មណ៍អ្នកទស្សនា ដែលតែងតែតាមដានការញ៉ាំអាហាររបស់ ទេព បូព្រឹក្ស កន្លងមក៕

សូមទស្សនារូបភាពខាងក្រោម៖

វីដេអូញ៉ាំអាហាររបស់ ទេព បូព្រឹក្ស
វីដេអូញ៉ាំអាហាររបស់ ទេព បូព្រឹក្ស
វីដេអូញ៉ាំអាហាររបស់ ទេព បូព្រឹក្ស
វីដេអូញ៉ាំអាហាររបស់ ទេព បូព្រឹក្ស
វីដេអូញ៉ាំអាហាររបស់ ទេព បូព្រឹក្ស
វីដេអូញ៉ាំអាហាររបស់ ទេព បូព្រឹក្ស
វីដេអូញ៉ាំអាហាររបស់ ទេព បូព្រឹក្ស
វីដេអូញ៉ាំអាហាររបស់ ទេព បូព្រឹក្ស
វីដេអូញ៉ាំអាហាររបស់ ទេព បូព្រឹក្ស
វីដេអូញ៉ាំអាហាររបស់ ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T