រឿង My Husband in Law ទទួលបានភាពពេញនិយមលំដាប់ទី១ នៅលើ Twitter ទូទាំងពិភពលោក នៅក្នុងឈុតឆាកពិសេសមួយនេះ

//s5.kh1.co/fd/fdd1387a8793ba578db1cb582ea0754e027b50b3.jpg
នារី

 ២៧-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

My Husband in Law ឡើងលំដាប់ Twitter Trend លេខ១ របស់ពិភពលោក ដោយសារឈុតពិសេសរបស់តួឯកប្រុសស្រី

ថៃ៖ រឿង Ok Keub Hak Ab Ruk Khun Samee (My Husband in Law Thailand) នាខណៈពេលនេះ កំពុងក្លាយទៅជារឿងមួយដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងបំផុត មិនថាតែតាមរយៈការទស្សនានៅលើកញ្ចក់ទូរទស្សន៍ ការទស្សនាតាមអនឡាញ ក៏ដូចជាការនិយាយទាក់ទងអំពីរឿងភាគមួយនេះ នៅលើបណ្ដាញសង្គមល្បីៗជាច្រើនដូចជា Twitter និង Instagram។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់ភាគទី១១នេះ សាច់រឿង Ok Keub Hak Ab Ruk Khun Samee បានឈានចូលមកដល់ភាគពិសេស គឺជាឈុតឆាកដែលតួឯកប្រុស និងតួឯកស្រី បានចូលផ្សំដំណេកជាមួយគ្នាមែនទែន។ កាលពីដំបូងឡើយ អ្នកទាំងពីរគ្រាន់តែរៀបការក្លែងក្លាយប៉ុណ្ណោះ ហើយតួឯកស្រីលួចស្រឡាញ់តួប្រុសតែម្ខាងមករហូត។ ប៉ុន្តែនៅពេលនេះ តួឯកប្រុសក៏មានចិត្តស្រឡាញ់តួឯកស្រីវិញដែរ ទើបបណ្ដាលឲ្យមានការជ្រុលជ្រួសទៅរកការផ្សំដំណេកជាមួយគ្នាមែនទែនបែបនេះ។

អ្វីដែលសំខាន់បំផុតនោះ ភាគទី១១ នេះ ត្រូវបានអ្នកលេងអ៊ិនធឺណែតយកមកពិភាក្សា និងបង្ហោះរូបភាពទាក់ទងនៅលើបណ្ដាញសង្គម Twitter រហូតដល់ទៅជាង ២សែនដង ជាហេតុធ្វើឲ្យរឿងនេះបានក្លាយទៅជាប្រធានបទដែលទទួលបានការពេញនិយមនៅលើ Twitter (Twitter Trend) លំដាប់លេខ១ នៅលើពិភពលោកតែម្ដង។

គួរបញ្ជាក់ថា រឿងនេះធ្លាប់ទទួលបានលំដាប់ភាពនិយមលេខ១ នៅលើ Twitter មករហូត ប៉ុន្តែត្រឹមលំដាប់ Twitter ប្រទេសថៃប៉ុណ្ណោះ ទើបតែភាគទី១១នេះទេ ដែលរឿងនេះបានឈានរហូតដល់លំដាប់ Twitter ពិភពលោកបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

https://s5.kh1.co/__image/w=650,h=954,q=100/e1/e1e9507b669670c405362b0ed6b0f896453adb98.jpg
ការបង្ហោះនៅលើ Twitter អំពីរឿង Ok Keub Hak Ab Ruk Khun Samee
ការបង្ហោះនៅលើ Twitter អំពីរឿង Ok Keub Hak Ab Ruk Khun Samee
 ឈុតមួយនៅក្នុងរឿង Ok Keub Hak Ab Ruk Khun Samee

ប្រភពTeeNee

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T