រឿងភាគថ្មីរបស់ Bella បន្តការផលិតជាថ្មីឡើងវិញ តែត្រូវគោរពតាមគោលការណ៍មួយចំនួន

//s5.kh1.co/9a/9aaec10bcba1e4890a1ee65d080e3e63524e7127.jpg
នារី

 ២៧-ឧសភា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

រឿងភាគថ្មីរបស់ Bella បន្តការផលិតជាថ្មីឡើងវិញ តែត្រូវគោរពតាមគោលការណ៍មួយចំនួន

ថៃ៖ ដោយសារតែវិបត្តិកូវីដ១៩ ដំណើរការផលិតខ្សែភាពយន្តភាគថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ថៃទាំងអស់ ត្រូវបានបញ្ឈប់សកម្មភាពរបស់ខ្លួនអស់មួយរយៈ ដើម្បីការពារសុវត្ថិភាពតារាសម្ដែង និងក្រុមការងារទាំងអស់ពីការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ បន្ទាប់ពីស្ថានភាពនៃជម្ងឺឆ្លងដ៏សាហាវមួយនេះ បានធូរស្រាលទៅវិញ ក្រសួងវប្បធម៌ថៃបានអនុញ្ញាតឲ្យស្ថានីយ៍ទូរទស្សន៍ទាំងអស់ អាចដំណើរការផលិតខ្សែភាពយន្តភាគរបស់ខ្លួនឡើងវិញបាន។

ជាក់ស្ដែង រឿងភាគថ្មី Dare to Love ដែលមានការចូលរួមសម្ដែងពីសំណាក់តារាស្រីជួរមុខ Bella Ranee និងតារាប្រុសវ័យក្មេងជំនាន់ក្រោយ Peak Kongthap ក៏បានត្រឡប់មកដំណើរការផលិតជាថ្មីឡើងវិញហើយ។ ប៉ុន្តែក្រុមការងារផលិតរឿងនេះ ត្រូវគោរពតាមគោលការណ៍ណែនាំមួយចំនួនរបស់អាជ្ញាធរដូចជា ត្រូវកំណត់ចំនួនមនុស្សក្នុងការថតម្ដងមិនឲ្យលើសពី៥០នាក់ និងត្រូវវាស់ស្ទង់កម្ដៅរបស់អ្នកដែលមានវត្តមាននៅក្នុងការថតជាប្រចាំ។ ការធ្វើបែបនេះ គឺដើម្បីការពារសុវត្ថិភាពតារាសម្ដែង និងក្រុមការងារផលិតខ្សែភាពយន្តភាគទាំងអស់។

គួរបញ្ជាក់ផងដែរ រឿង Dare to Love នេះ គឺជាខ្សែភាពយន្តភាគដែលនិយាយពីរឿងរ៉ាវស្នេហារបស់គូស្នេហ៍ខុសជំនាន់ ទើបតម្រូវឲ្យ Bella សម្ដែងជាមួយតារាប្រុសដែលមានវ័យក្មេងជាងខ្លួនបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

សកម្មភាពនៃការថតរឿង Dare to Love
សកម្មភាពនៃការថតរឿង Dare to Love
សកម្មភាពនៃការថតរឿង Dare to Love
សកម្មភាពនៃការថតរឿង Dare to Love
សកម្មភាពនៃការថតរឿង Dare to Love
សកម្មភាពនៃការថតរឿង Dare to Love
សកម្មភាពនៃការថតរឿង Dare to Love
សកម្មភាពនៃការថតរឿង Dare to Love
សកម្មភាពនៃការថតរឿង Dare to Love
សកម្មភាពនៃការថតរឿង Dare to Love
សកម្មភាពនៃការថតរឿង Dare to Love
សកម្មភាពនៃការថតរឿង Dare to Love
Peak Kongthap និង Bella Ranee
Peak Kongthap និង Bella Ranee
Peak Kongthap និង Bella Ranee
Peak Kongthap និង Bella Ranee

ប្រភពTeeNee

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T