ជាស្រីស្អាតស្រាប់ សូម្បីតែពាក់អាវយឺតធម្មតាៗ Mai Davikah នៅតែរាយមន្តស្នេហ៍ខ្លាំង

//s5.kh1.co/b1/b192ed45c5e3e218f51520abf4b86aaa465b10c5.png
តារា & កម្សាន្ដ

 ២៦-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

សមជាឈ្មោះស្រីស្អាតមែន! ប៉ុន្មានសន្លឹកនេះ របស់ Mai Davikah ពិតជាស្រស់ស្អាតណាស់ បើទោះបីជាមានលក្ខណៈសាមញ្ញ បន្តិចមែន តែពិតជាទាក់ទាញមិនធម្មតា។

ថៃ៖ អាចនិយាយបានថា នៅពេលដែលស្ថិតក្នុងរង្វង់សិល្បៈ ជាពិសេស នៅពេលដែលមានឈ្មោះជាកំពូលតារាល្បីថែមទៀតនោះ យើងនឹងរឹតតែក្លាយជាចំណីភ្នែក មនុស្សគ្រប់គ្នា មិនថា ពេលចេញធ្វើសកម្មភាពអ្វីមួយ គឺត្រូវរៀបចំខ្លួន ម៉ូតសម្លៀកបំពាក់ថ្មី មិនអាចឲ្យគេមើលមក ដដែលៗ ស៊ាំភ្នែកនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើងាកមកចាប់អារម្មណ៍ កំពូលតារាសម្ដែងស្រី Mai Davikah វិញ ក៏ដូចគ្នាក្នុងចំណោមពួកគេទាំងនោះផងដែរ ដោយនាងតែងតែ មានការផ្លាស់ប្ដូរខ្លួនឯង ទៅលើការតុបតែងខ្លួនថ្មីៗ ពីមួយថ្ងៃទៅមួយថ្ងៃ និងរឹតតែស្អាតជានិច្ច ដែលកន្លងមក នាងតែងបង្អួតសម្រស់ក្នុងឈុតស៊ិចស៊ី ខ្លាំងមិនណយនោះទេ។

ដោយឡែក ដោយកាលពីពេលថ្មីៗនេះ ស្រីស្អាតរាងស្រឡូនរូបនេះ ក៏បាន​​​​​បង្ទួតសម្រស់ជាថ្មី នៅលើគណនី Instagram របស់នាង ជាមួយនឹងឈុត អាវយឺតដៃខ្លីពណ៌សរ សក់ទម្លាក់ត្រង់ និងទឹកមុខស្រស់ស្រាយ ស្ងួតស្មើទៀតនោះ មើលទៅពិតជាមានភាពធម្មតាៗ សាមញ្ញៗ ប៉ុន្តែនារីរូបនេះ នៅតែស្អាត ទាក់ទាញភ្នែក អ្នកទស្សនា ពិសេសបណ្ដាហ្វេនៗ ដែលជាអ្នកគាំទ្រផ្ទាល់តែម្ដង រហូតដល់មានអ្នកខ្លះ ចុចចែករំលែក លើកសរសើរអំពីសម្រស់នាង ជាច្រើនហូរហែរ នៅតាមបណ្ដាញសង្គមនានាផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T