ផ្ទៃដីដាំដុះស្រូវវស្សា សម្រេចបានចំនួន ៤៧ ៤៦៨ហិកតា ស្មើនឹង១៤,៦៩ភាគរយ

//s5.kh1.co/a3/a333af9f2cc4d2a3b425d3d62f47a1a29bc9d667.jpg
Khmerhome

 ២៦-ឧសភា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=488,q=100/40/4043ed09cc644fd91e3a4e8ad1abdd7120c13985.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ ផ្ទៃដីដាំដុះស្រូវវស្សា សរុបសម្រេចបានចំនួន ៤៧ ៤៦៨ហិកតា ស្មើនឹង១៤,៦៩ភាគរយ ក្នុងនោះមាន ស្រូវស្រាល ៤០ ៤៥៣ហិកតា ស្មើនឹង២៣,៩១ភាគរយ, ស្រូវកណ្តាល ១ ២២២ ស្មើនឹង១,២១ភាគរយ, ស្រូវធ្ងន់ ៥ ៦៣២ហិកតា ស្មើនឹង១១,៤៩ភាគរយ និងស្រូវឡើងទឹក ១៦១ ស្មើនឹង៤,០៣។ បើតាមរបាយការណ៍ប្រចាំថ្ងៃរបស់ ក្រសួងកសិកម្ម ថានៅថ្ងៃទី២៥ ខែនេះ។

របាយការណ៍បានបន្តថា ក្រៅពីដំណាំស្រូវក៏មាន ដំណាំសាកវប្បកម្ម និងឧស្សាហកម្ម សរុបសម្រេចបានចំនួន ៨៤ ០៦៩ហិកតា ស្មើនឹង៣០,៤៥ភាគរយ។

ដំណាំសាកវប្បកម្ម សរុបសម្រេចបានចំនួន ១ ០៣៣ហិកតា ស្មើនឹ៤៨,២៧ភាគរយ ក្នុងនោះមានដូចជា

-ពោតស សម្រេចបានចំនួន ២០១ហិកតា ស្មើនឹង ៨៧,៣៩ភាគរយ។ -ដំឡូងជា្វ សម្រេចបានចំនួន ៤១ហិកតា ស្មើនឹង ៣៤,១៧ភាគរយ។ -ឪឡឹកសម្រេចបានចំនួន ១៦ហិកតា ស្មើនឹង ៤០,០០ភាគរយ។ -បន្លែសរុប សម្រេចបានចំនួន ៧៧៧ហិកតា ស្មើនឹង៥១,៤៦ភាគរយ។ -ម្ទេស សម្រេចបានចំនួន ១១២ហិកតា ស្មើនឹង៤៦,៦៧ភាគរយ។

https://s5.kh1.co/__image/w=650,h=488,q=100/22/22b317c005028e9ccb6204615a9eb687c58b16a1.jpg

ដំណាំឧស្សាហកម្ម សរុបសម្រេចបាន ៨៣ ០៣៤ហិកតា ស្មើនឹង៣០,៣១ភាគរយ ក្នុងនោះមានដូចជា៖ -ពោតក្រហមសរុបសម្រេចបាន ២៨ ៨០៩ហិកតា ស្មើនឹង២១,៨៦ភាគរយ។ -ដំឡូងមីសរុបសម្រេចបាន ៥៣ ៥១៣ហិកតា ស្មើនឹង៤៩,២៨ភាគរយ។ -សណ្តែកបាយ សម្រេចបានចំនួន ១៥៣ហិកតា ស្មើនឹង០,៩៨ភាគរយ។ -សណ្តែកដី សម្រេចបានចំនួន ៨ហិកតា ស្មើនឹង០,៤៣ភាគរយ។ -អំពៅ សម្រេចបានចំនួន ៥៣ហិកតា ស្មើនឹង១៨,៩៣ភាគរយ។ -ល្ងសម្រេចបានចំនួន ៤៩៨ហិកតា ស្មើនឹង២២,១៣ភាគរយ៕

https://s5.kh1.co/__image/w=650,h=488,q=100/7f/7fa5e4c2d43ab82d0d0819ce9c9bba0a2a5624c6.jpg
https://s5.kh1.co/__image/w=650,h=488,q=100/4a/4add7b4dc1e6aa3408dad3e1f7c855c7ef98ba44.jpg
https://s5.kh1.co/__image/w=650,h=488,q=100/d3/d36056397079e432790f70a85aa3aa0ba93a8edc.jpg

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T