វីដេអូថ្មីរបស់ Suga បានបំបែកកំណត់ត្រាថ្មី ធ្វើឲ្យអ្នកគាំទ្រពេញចិត្តស្តូក (មានវីដេអូ)

//s5.kh1.co/5d/5d96b538b4711e27dd5b351c13cf3162879e8189.jpg
នារី

 ២៥-ឧសភា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

កាលពីថ្ងៃទី ២២ ខែ ឧសភា Suga ដែលត្រូវបានគេស្គាល់ថាជាសមាជិកម្នាក់នៅក្នុងក្រុមតារាចម្រៀងបុរសនៃកូរ៉េខាងត្បូង បានបញ្ចេញនូវវីដេអូបទចម្រៀងទោលថ្មីរបស់ខ្លួន ដែលមានឈ្មោះថា "Daechwita"។

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ២២ ខែ ឧសភា Suga ដែលត្រូវបានគេស្គាល់ថា ជាសមាជិកម្នាក់នៅក្នុងក្រុមតារាចម្រៀងបុរសនៃកូរ៉េខាងត្បូង បានបញ្ចេញនូវវីដេអូបទចម្រៀងទោលថ្មីរបស់ខ្លួន ដែលមានឈ្មោះថា "Daechwita"។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កន្លងមកអស់រយៈពេល៤ឆ្នាំមកហើយដែល Suga បានធ្វើការចេញនូវចម្រៀងទោលបែបនេះ ហេតុនេះហើយទើបអ្នកគាំទ្រជាច្រើនបានធ្វើការទន្ទឹងរង់ចាំបទចម្រៀងថ្មីនោះយ៉ាងអន្ទះសា បន្ទាប់ពីបានដឹងព័ត៌មានដែលថា តារាសំណព្វចិត្តរបស់ខ្លួននឹងធ្វើឲ្យមានការភ្ញាក់ផ្អើលជាថ្មីម្ដងទៀត។

 Suga
Suga

យ៉ាងណាមិញបទចម្រៀងទោលថ្មីនេះមិនបានធ្វើឲ្យអ្នកគាំទ្រខកចិត្តនោះឡើយ ដោយគេសង្កេតឃើញថាក្នុងរយៈពេលតែមួយថ្ងៃសោះ ទាំង Suga និងបទចម្រៀងរបស់ខ្លួនគឺសុទ្ធតែបានបំបែកកំណត់ត្រាពិភពលោក។

កំណត់ត្រាដំបូងគឺ Suga បានក្លាយជាតារាចម្រៀងកូរ៉េទោលដំបូងដែលមានវីដេអូចម្រៀងដល់ទៅ ៤ ដែលទទួលបានចំនួន Like ដល់ទៅបីលាននៅលើយូធូប។ បន្ទាប់មកទៀត "Daechwita" ក៏បានក្លាយជាវីដេអូចម្រៀងទោលដំបូងបំផុត ដែលទទួលបានការ Like ដល់ទៅបួនលានដងនៅលើយូធូប ក្នុងរយៈពេលទើបតែ ១១ ម៉ោង និង១២ នាទីប៉ុណ្ណោះ បន្ទាប់ពីបានចេញ។ កំណត់ត្រាមួយទៀតនោះ គឺ Suga ក៏បានក្លាយជាចម្រៀងកូរ៉េទោលដំបូងគេ ដែលមានបទចម្រៀងរបស់ខ្លួនឈរនៅលេខរៀង ទី១ដល់ទៅពីរដង នៅលើតារាង iTune Album ផងដែរ។

Suga<br>
Suga

ជាចុងក្រោយនេះតារាពូកែរ៉េបម្នាក់នេះក៏បានជាប់ឈ្មោះជាតារាចម្រៀងកូរ៉េទោលដែលបានស្ថិតនៅលំដាប់លេខ ១ ទាំងនៅលើតារាង Worldwide iTune  និងតារាង Apple Music Album ជាមួយនឹងបទថ្មីនេះទៀតផង៕

បើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូចម្រៀងរបស់ Suga ឈ្មោះថា Daechwita

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T