ក្នុងរូបដូចទេពអប្សរ ដល់ឃើញសម្រស់នៅក្រៅ ចុកឈាម

//s5.kh1.co/24/2401b2fc26af60997615529b2a5eb7af62c12e9a.jpg
តារា & កម្សាន្ដ

 ២៣-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

មានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះអ្នកដែលបានឃើញសម្រស់របស់តារាទាំងនេះ នៅពេលដែលនៅក្នុងរូបរាងខាងក្រៅឆាក មានភាពខុសពី រូបភាពនៅលើអ៊ីនធឺណិតដែលទស្សនិកជនបានឃើញ ។

បរទេស៖​​ បច្ចេកវិទ្យាបច្ចុប្បន្ន ពិតជាជឿនលឿនតាមរយៈសម័យកាល ដូចជាការកែរូបថត កំពុងមានការរីកចម្រើនសម្រាប់មនុស្សស្រីគ្រប់រូប គ្រាន់តែចុចពីរបីដងនោះ កូន​ទាអាក្រក់បានប្រែទៅជាក្ងានសួគ៌។​ ផ្នត់គំនិតនេះ ក៏បានក្លាយជារឿងដ៏ពេលនិយម របស់ស្រីៗមួយចំនួន ចៀសវាងពីការវះកាត់រកែសម្ផស្ស ដោយចាត់ទុកថា ជាវិធីសន្សំប្រាក់ខ្លះរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណាក៏ដោយ លើលោកនេះពិតជាមិនមានអាថ៌កំបាំងនោះទេ ព្រោះគ្មានអ្វីលាក់បាំង ការពិតបានឡើយ គ្រាន់តែវាយូរ​ ហើយនិងឆាប់​តែប៉ុណ្នឹង ព្រោះគ្រប់យ៉ាងនឹង ត្រូវបង្ហាញពីធាតុពិត។

ជាក់ស្តែង ដូចរឿងរ៉ាវរបស់តារាស្រី ល្បីលើបណ្ដាញសង្គមមួយចំនួន ដែលរូបគេបានប្រើវិជ្ជាជីវៈកែច្នៃ Photo shop រូបថត​ឲ្យ រូបរាង ជាពិសេសនោះ សម្រស់របស់ពួកគេ បានក្លាយទៅជា ទេពអប្សរ ដើម្បីធ្វើជាម៉ូដែល ក្នុងការផ្សព្វផ្សាយផលិតផល។

ក្នុងនោះផងដែរ ជើងវែងស្រឡូន រូបរាងដ៏សែនលេចធ្លោ មុខរាងអក្សរ V គួរឱ្យស្រឡាញ់ ស្បែកសម៉ងរលោង និងដងខ្លួនស្ដើងចង្កេះតូច ភាពស្រស់ស្អាតរបស់ទាំងនេះ បានទាក់ទាញចំណាប់អារម្មណ៍របស់យុវវ័យមួយចំនួន យ៉ាងឆាប់រហ័ស ជាពិសេសនោះ តារាម៉ូដែលស្រីទាំងនេះ ត្រូវបានទទួលការស្វាគមន៍ពី សំណាក់យីហោជាច្រើនក្នុងនាមជាតំណាងដោយអរគុណ ចំពោះរូបរាងដ៏ត្រូវស្តង់ដារបស់ពួកគេ។

ជាការពិត រូបរាងស្រស់ស្អាត បានជួយឱ្យជីវិតរបស់ពួកគេមានការផ្លាស់ប្តូរ សូមអរគុណចំពោះប្រជាប្រិយភាពតាមអ៊ិនធើណែតដោយមានអ្នកគាំទ្រ តាមដានលើបណ្តាញសង្គម រាប់សែន បណ្ដាលឲ្យពួកគេ រកចំណូលក្នុងការទាក់ទាញផ្សាយផលិតផលជាច្រើនផងដែរ។

ប៉ុន្តែ មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម នៅពេលដែលអ្នកធ្វើដំណើរឆ្លងកាត់ បានផ្តិតយករូបភាពរបស់តារាមួយចំនួន ដែលពួកគេបង្ហាញខ្លួនជាសាធារណៈ ជាមួយការលាតត្រដាង តាមរយៈរូបថតជាច្រើនសន្លឹក ដែលថតដោយអ្នកធ្វើដំណើរឆ្លងកាត់ ដែលបានបង្ហាញពី រូបរាងរបស់តារាស្រី ដែលមានរូបរាងខុស ឆ្ងាយពីរូបភាពលើអ៊ីនធើណែត។

យ៉ាងណាមិញ រូបភាពជាក់ស្តែងរបស់ តារាស្រីម៉ូដែល ដែលរស់នៅក្រោមសម្រស់សុប្បនិមិត្តទាំងនេះ បានធ្វើឱ្យមនុស្សជាច្រើនរិះគន់ និងមានការ ខឹងសម្បារ ដែលមានអារម្មណ៍ចាញ់បោកគេ ដោយសារតែរាងធាត់ មុខមិនសូវលេចធ្លោ មិនសូវខ្ពស់ ជាពិសេសនោះ សម្រស់ និងរូបរាងរបស់ពួកគេ ត្រូវបានគេប្រដូចទៅជា មីង ទៀតផង៕

ចង់ដឹងថារូបជីវិតពិត និង រូបសម្រស់លើអ៊ីនធឺណិត​មានភាពខុសគ្នាខ្លាំងកម្រិតណា សូមទស្សនារូបខាងក្រោម៖

តារាម៉ូដែល Ban Seo Jin
តារាម៉ូដែល Ban Seo Jin
តារាម៉ូដែល Diem Diem
តារាម៉ូដែល Diem Diem
តារាម៉ូដែល Hoang Xán Xán
តារាម៉ូដែល Hoang Xán Xán
តារាម៉ូដែល Nhi Lam
តារាម៉ូដែល Nhi Lam
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T