លេចធ្លាយ vivo ត្រៀមបញ្ចេញស្មាតហ្វូនត្រកូល Y នាចុងខែឧសភា!

//s5.kh1.co/78/78edca78446fb289d76d942d53336c79449740c3.jpg
បច្ចេកវិទ្យា

 ២៣-ឧសភា-២០២០ ៧ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុនផលិតផលស្មាតហ្វូន vivo បានធ្វើការបង្ហាញចេញទៅលើស្មាតហ្វូនរបស់ខ្លួនពីរម៉ូឌែល។

ភ្នំពេញ៖ កាលពីអំឡុងខែមេសា​ និងខែឧសភា ក្រុមហ៊ុនផលិតផលស្មាតហ្វូន vivo បានធ្វើការបង្ហាញចេញទៅលើស្មាតហ្វូនរបស់ខ្លួនពីរម៉ូឌែល។ ទីមួយម៉ូឌែលកូនពៅ vivo Y50 ជាស្មាតហ្វូនត្រកូល Y ដំបូង ដែលត្រូវបានធ្វើការកំណែទម្រង់ថ្មីខុសប្លែកពីម៉ូឌែលមុន មិនមែនកាមេរ៉ា 1-2-3 ប៉ុន្តែលោតទៅដល់កាមេរ៉ាក្រោយដល់ទៅ 4 គ្រាប់។​​ រីឯផ្នែកខាងមុខក៏ត្រូវបានផ្លាស់ប្តូរជាមួយនឹងអេក្រង់លាត Ultra O Screen ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កាមេរ៉ាក្រោយដល់ទៅ 4 គ្រាប់
  កាមេរ៉ាក្រោយដល់ទៅ 4 គ្រាប់

ចំពោះស្មាតហ្វូនធន់កណ្តាល V19 ក៏មិនអន់ដែរស្ទើរតែក៏ក្រើកស្រុកខ្មែរ។ ដោយកាលពីថ្ងៃទី 2 ខែឧសភា ក្រុមហ៊ុនស្មាតហ្វូន vivo បានបើកការប្រគំតន្ត្រី vivo V19 Super Night Concert ស្ទើរតែមិនជឿដោយមានអ្នកទស្សនាទៅលើការ Live រាប់មុឺននាក់។ មិនតែប៉ុណ្ណោះក្រោយពីបានធ្វើការប្រកាស់លក់មិនទាន់បានប៉ុន្មានថ្ងៃផង V19 មានសន្ទុះនៃការលក់ដាច់ខ្លាំងស្ទើរអស់ពីស្តុក។ អ្វីដែលធ្វើឲ្យ V19 មានការគាំទ្រខ្លាំង គឺដោយសារតែការរចនាមានភាពច្នៃប្រឌិតខ្ពស់ ចំពោះបច្ចេកវិទ្យាកាន់តែពិសេស និងរឹតតែអស្ចារ្យជាងមុន។

ទាំងនេះហើយទើបធ្វើឲ្យស្មាតហ្វូន vivo កាន់តែមានប្រជាប្រិយភាពខ្លាំង មិនថានៅកម្ពុជា ប៉ុន្តែស្ទើរតែគ្រប់ទ្វីបអាស៊ីតែម្តង។ មួយវិញទៀតសម្រាប់ចុងខែឧសភានេះដែរ ក៏បានលេចលឺដំណឹងថា vivo នឹងត្រៀមបញ្ចេញនូវស្មាតហ្វូនសេរីថ្មីមួយទៀតនៃត្រកូល Y ម៉ូឌែល vivo Y30 ដែរតម្លៃខ្ទង់មួយរយស្តើងតែប៉ុណ្ណោះ។ អ្វីដែរពិសេសសម្រាប់អ្នកដែលធ្វើការចូលរួមទស្សទាយត្រឹមត្រូវនូវតម្លៃរបស់ស្មាតហ្វូ​ន Y30 នោះអ្នកនឹងមានឱកាសឈ្នះរង្វាន់ ទូរស័ព្ទដៃ vivo Y30 ហើយនឹងតុក្កតាដ៏ស្រស់ស្អាតផងដែរ។

ចង់ដឹងឲ្យកាន់តែច្បាស់អំពីព័ត៌មានលំអិត​ សូមបងប្អូនធ្វើការតាមដានជាមួយនឹងផេកផ្លូវការ vivo

  ស្មាតហ្វូន vivo ត្រកូល Y ម៉ូឌែល vivo Y30
  ស្មាតហ្វូន vivo ត្រកូល Y ម៉ូឌែល vivo Y30
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T