ដំណឹងល្អ! វៀតណាមមិនមានករណីថ្មីនៃជំងឺ COVID-១៩ អស់រយៈពេល ៣៥ ថ្ងៃហើយ

//s5.kh1.co/2a/2a9f70d413cbd923b184c4927c5fe4b147277340.jpg
សង្គម

 ២២-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

វៀតណាមមិនមានករណីថ្មីណាមួយនៅក្នុងសហគមន៍អស់រយៈពេល ៣៥ ថ្ងៃកន្លងមកហើយ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងសុខាភិបាលប្រទេសវៀតណាម

វៀតណាម៖ មិនមានករណីថ្មីនៃជំងឺ COVID-១៩ ត្រូវបានគេរាយការណ៍នៅល្ងាចថ្ងៃព្រហស្បតិ៍នេះទេ ដូច្នេះវៀតណាមមិនមានករណីថ្មីណាមួយនៅក្នុងសហគមន៍អស់រយៈពេល ៣៥ ថ្ងៃកន្លងមកហើយ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងសុខាភិបាលប្រទេសវៀតណាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រហូតមកដល់ពេលនេះមានអ្នកជំងឺសរុបចំនួន ១៨៤ នាក់ដែលមកពីក្រៅប្រទេសក្នុងចំណោមចំនួនសរុបនៅទូទាំងប្រទេស ៣២៤ ករណីត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកបន្ទាប់ពីបានចូលមកដល់ប្រទេសនេះ។ ករណីសរុបចំនួន ២៦៦ បានជាសះស្បើយឡើងវិញហើយដែលស្មើនឹង ៨២ ភាគរយ ខណៈករណីចំនួន ៥៨ ទៀតកំពុងត្រូវបានព្យាបាលនៅតាមមន្ទីរពេទ្យផ្សេងៗគ្នានៅទូទាំងប្រទេស។

តាមរបាយការណ៍របស់ Viet Nam News<br>
តាមរបាយការណ៍របស់ Viet Nam News

មនុស្ស ៤ នាក់បានធ្វើតេស្តអវិជ្ជមានចំពោះវីរុសកូរ៉ូណាបន្ទាប់ពីការព្យាបាល ខណៈ ៤ នាក់ទៀតបានធ្វើតេស្តអវិជ្ជមានចំពោះវីរុសនេះ ២ ដងផងដែរ។ យ៉ាងណាក្ដីមនុស្សជិត ១៣,០០០ នាក់ស្ថិតនៅក្រោមការដាក់ឱ្យនៅដាច់ដោយឡែកនៅមន្ទីរពេទ្យ និងនៅផ្ទះ។ ហើយរហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍ពីអ្នកស្លាប់នៅក្នុងប្រទេសនៅឡើយទេ។

ដំណឹងល្អដាច់ដោយឡែកមួយទៀតនោះគឺ ប្រជាជនវៀតណាមជិត ២៤០ នាក់ដែលជាប់គាំងនៅក្នុង ប្រទេសមីយ៉ាន់ម៉ាបានវិលត្រឡប់ទៅប្រទេសវៀតណាមវិញនៅថ្ងៃព្រហស្បតិ៍នេះតាមជើងហោះហើរ ដែលបានរៀបចំយ៉ាងពិសេស។

គម្លាតសង្គមនៃពលរដ្ឋវៀតណាមខណៈ Covid-១៩ កំពុងរាត្បាត<br>
គម្លាតសង្គមនៃពលរដ្ឋវៀតណាមខណៈ Covid-១៩ កំពុងរាត្បាត

អ្នកដំណើរទាំងអស់ត្រូវបានផ្តល់ការត្រួតពិនិត្យសុខភាព ហើយត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគ្នាបន្ទាប់ពីការហោះហើរបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Đà Nẵng នៅទីក្រុង Đà Nẵng។ នៅលើយន្តហោះមកពីប្រទេសមីយ៉ាន់ម៉ាក៏មានដូនជីនៃព្រះពុទ្ធសាសនា និងព្រះសង្ឃ ស្ត្រីមានផ្ទៃពោះ កុមារ និងនិស្សិតមកពីទូទាំងប្រទេសមីយ៉ាន់ម៉ា។

ការធ្វើមាតុភូមិនិវត្តន៍ត្រូវបានរៀបចំឡើងដោយអាជ្ញាធរនៅវៀតណាមក៏ដូចជាស្ថានទូតវៀតណាមប្រចាំនៅប្រទេសមីយ៉ាន់ម៉ា និងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមអ៊ែរឡាញ។

អាជ្ញាធរនិងក្រុមហ៊ុនអាកាសចរណ៍វៀតណាមនឹងបន្តបញ្ជូនជើងហោះហើរពាណិជ្ជកម្មដើម្បីនាំយកពលរដ្ឋវៀតណាមដទៃទៀតត្រឡប់ទៅប្រទេសវិញតាមការណែនាំរបស់នាយករដ្ឋមន្រ្តី និងផ្អែកលើបំណងប្រាថ្នារបស់ពលរដ្ឋ ក៏ដូចជាសមត្ថភាពនៃការផ្ដល់ទីតាំងក្នុងការដាក់អ្នកទាំងនោះនៅដាច់ដោយឡែកនៅតាមតំបន់នានាក្នុងប្រទេស និងការវិវត្តនៃជំងឺរាតត្បាត COVID-១៩៕

រូបតំណាង
រូបតំណាង

ប្រភព៖ Viet Nam News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T