យកវៀតណាមជំនួសវិញ​! ក្រុមហ៊ុន ​Apple គ្រោង​នឹង​ផលិត​កាស​​ស្តាប់​​ត្រចៀក​​ថ្មី​​នៅ​វៀតណាម​​ជំនួសចិន

//s5.kh1.co/af/afa307bce42192e01780a098964c6b1ee1dbe822.jpg
សង្គម

 ២២-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Apple បានអោយដឹងថាក្រុមហ៊ុន Apple គ្រោងនឹងផលិតនូវកាសស្តាប់ត្រចៀកនៅក្នុងប្រទេសវៀតណាម

វៀតណាម៖ យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Apple បានអោយដឹងថាក្រុមហ៊ុន Apple គ្រោងនឹងផលិត​នូវ​កាសស្តាប់ត្រចៀក(មានពាក្យចចាមអារ៉ាម) នៅក្នុងប្រទេសវៀតណាម។ ជាការកត់សម្គាល់ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្សនេះកំពុងធ្វើពិពិធកម្មមូលដ្ឋានផលិតកម្មរបស់ខ្លួននៅចំពោះមុខ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេស​ចិន​ក្នុងកំឡុងពេលមានជម្ងឺរាតត្បាត COVID-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយឌីជីថលអាមេរិកបាននិយាយថា៖ “ការផ្លាស់ប្តូរនេះគឺជាលើកទីមួយហើយដែលក្រុមហ៊ុន Apple បានប្រើរោងចក្រនៅវៀតណាមដើម្បីធ្វើផលិតផលថ្មីទាំងស្រុងជំនួសឱ្យការពឹងផ្អែកលើពួកគេដើម្បី បំពេញ​បន្ថែមការផលិតម៉ូដែលចាស់ដែលផលិតរួចហើយនៅក្នុងប្រទេសចិន” ។

រូបតំណាង<br>
រូបតំណាង

កិច្ចសន្យាជាមួយរោងចក្រចិនចំនួនពីរគឺ Goertek និង Luxshare ត្រូវបានគេរំពឹងថានឹងប្រមូលផ្ដុំផលិតផល ទាំងនៅក្នុងប្រទេសចិន និងវៀតណាម។  យ៉ាងណា ក្រុមហ៊ុន Apple វៀតណាមបានបដិសេធ​មិនធ្វើអត្ថាធិប្បាយ​ទេ។

កាសថ្មីដែលលេចលឺពាក្យចចាមអារាមថា AirPods Studio នឹងខុសពីកាស Beats ដែលមានស្រាប់ជាមួយនឹង មុខងារថ្មីៗជាច្រើន។ កាសថ្មីនឹងមានការផ្តោតអារម្មណ៍កាន់តែខ្លាំងទៅលើបច្ចេកវិទ្យាគ្រប់គ្រងការប៉ះជាមួយនឹង បណ្តាញម៉ាញេទិកដែលអាចផ្លាស់ប្តូរបាន។ វាក៏មានការលេចលឺព័ត៌មានថាក្រុមហ៊ុននឹងបញ្ចេញផលិតផលថ្មី(នា រដូវស្លឹកឈើជ្រុះ) ជាមួយនឹងតម្លៃលក់រាយ ៣៤៩ ដុល្លារ។

រូបតំណាង
រូបតំណាង

កាលពីដើមខែនេះសារព័ត៌មាន Nikkei Asian Review បានរាយការណ៍ថាក្រុមហ៊ុន Apple នឹងផ្លាស់ប្តូរការ​ផលិតប្រមាណ ៣០ ភាគរយនៃផលិតកម្ម AirPods ម៉ូដែលមុន ២ របស់ខ្លួនដែលប្រហែលជា ៣ ទៅ ៤ លាន​គ្រឿង​ទៅអោយប្រទេសវៀតណាមពីប្រទេសចិននៅត្រីមាសនេះ៕

រូបតំណាង
រូបតំណាង

ប្រភព៖ Việt Nam News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T