ប៉ូលិសរូបសង្ហាម្នាក់នេះ ទើបតែចូលបម្រើការសប្ដាហ៍ទី១សោះ បែរជាត្រូវគេតាមទាន់លួចអាហារពេលព្រឹកពីកន្លែងការងារ

//s5.kh1.co/3c/3c76a7c5439918dadf6f9caf6901803d5bb100b1.jpg
សង្គម

 ២២-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ប៉ូលិសម្នាក់ឈ្មោះថា ជេមមី ឡាមែន មកពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលមួយ ដែលមានទីតាំងស្ថិតនៅក្បែរទីប្រជុំជន Reading ត្រូវបានគេតាមទាន់លួចអាហារពេលព្រឹកចំនួន៧ដងពីកន្លែងការងារ ក្នុងសប្ដាហ៍ទី១នៃការងារថ្មីរបស់គាត់។

អង់គ្លេស៖ ប៉ូលិសម្នាក់ឈ្មោះថា ជេមមី ឡាមែន មកពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលមួយ ដែលមានទីតាំងស្ថិតនៅក្បែរទីប្រជុំជន Reading ត្រូវបានគេតាមទាន់លួចអាហារពេលព្រឹកចំនួន៧ដងពីកន្លែងការងារ ក្នុងសប្ដាហ៍ទី១នៃការងារថ្មីរបស់គាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពព័ត៌មានបានឲ្យដឹងថា ចំពោះមន្ត្រីប៉ូលិស និងបុគ្គលិកដទៃទៀត ដែលមានផ្ទះឆ្ងាយជាង៣២គីឡូម៉ែត្រពីមូលដ្ឋាន គឺអាចចុះឈ្មោះស្នាក់នៅ និងបរិភោគអាហារដោយឥតគិតថ្លៃ។ ប៉ុន្ដែសម្រាប់អ្នកដែលមានផ្ទះក្បែរមូលដ្ឋាន គឺត្រូវចំណាយប្រាក់ទៅលើអាហារដែលខ្លួនបរិភោគ។ ហើយច្បាប់នេះដែរ គឺលោក ជេមមី បានដឹងច្បាស់លាស់ណាស់។

យ៉ាងណាមិញ ក្រោយពីមន្ត្រីប៉ូលិសតាមទាន់រួចមក លោក ជេមមីក៏ត្រូវបណ្ដាញចេញពីការងារ និងហាមឃាត់ក្នុងការដាក់ពាក្យសុំធ្វើការជាប៉ូលិសនៅប្រទេសអង់គ្លេសទៀតផង។

គួររម្លឹកដែរថា លោក ជេមមី ធ្លាប់ជាប៉ូលិសនៅមូលដ្ឋាន Police Community Support Officer កាលពីខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ។ ហើយកាលនោះដែរ លោកក៏ត្រូវបានគេព្រមានពីការលួចអាហារពេលព្រឹក កំឡុងពេលហ្វឹកហាត់ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

លោក ជេមមី ឡាមែន
លោក ជេមមី ឡាមែន
មូលដ្ឋានដែលលោក ជេមមី ឡាមែន បម្រើការ
មូលដ្ឋានដែលលោក ជេមមី ឡាមែន បម្រើការ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T