នោះៗ! នាយកដ្ឋានព័ត៌មានវិទ្យា ព្រមានឲ្យបញ្ឈប់ការលេងហ្គេមប្រភេទនេះជាបន្ទាន់

//s5.kh1.co/69/69e08f719b221b4d2cc9dab15409f9e80a80252c.jpg
សង្គម

 ២២-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

នៅពេលថ្មីៗនេះមានហ្គេមមួយប្រភេទដែលជា Instant Game ឈ្មោះ Jumpy Jumpy និងហ្គេមផ្សេងៗមួយចំនួនទៀត បានកំពុងអុកឡុកអ្នកប្រើប្រាស់បណ្តាញសង្គម Facebook មួយចំនួនធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ ប្រិយមិត្ដអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ភាគច្រើនប្រាកដជាជ្រាបហើយ នៅពេលថ្មីៗនេះមានហ្គេមមួយប្រភេទដែលជា Instant Game ឈ្មោះ «Jumpy Jumpy» និងហ្គេមផ្សេងៗមួយចំនួនទៀត បានកំពុងអុកឡុកអ្នកប្រើប្រាស់បណ្តាញសង្គម Facebook មួយចំនួនធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហ្គេមប្រភេទនេះអាចទាញយករូប Profile របស់គណនី Facebook មកបង្ហាញលើអត្ថបទហ្គេម និងនាំឲ្យមានការចែករំលែកបន្ត ដោយប្រើពាក្យអសីលធម៌លើចំណងជើងអត្ថបទ ដែលធ្វើឱ្យអ្នកប្រើប្រាស់មួយចំនួនមានការយល់ច្រឡំថាបុគ្គលនោះយករូបខ្លួនទៅផុស និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសយ៉ាងធ្ងន់ធ្ងរ។

បើយោងតាមការបញ្ជាក់របស់នាយកដ្ឋានព័ត៌មានវិទ្យា បានឲ្យដឹងថា ហ្គេមនេះបង្កើតឡើងក្នុងគោលបំណងសម្រាប់បងប្អូនដែលមានគណនី Facebook លេងកម្សាន្ត ហើយអ្នកបង្កើតហ្គេមប្រភេទ Instant Game គឺដើម្បីរកប្រាក់ចំណូលតាមរយ:ការទិញ Items ឬបានមកពីការផ្សាយពាណិជ្ជកម្មផ្សេងៗ។

ប្រសិនបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមជួបនូវបញ្ហាដូចរៀបរាប់ខាងលើ អាចធ្វើការ Report អត្ថបទហ្គេមនេះបាន ដោយអនុវត្តវិធីសាស្ត្រ ដូចខាងក្រោម៖

    - នៅផ្នែកខាងស្តាំលើអត្ថបទ ចុចលើសញ្ញា "…"

    - ជ្រើសរើសយក "Find Support or Report Post"

    - ជ្រើសរើសយក "Spam" -> "Next" -> "Done"

បើអ្នកបានលេងហ្គេមនេះ អាចចូលទៅលុបវាបាន តាមរយ:៖

    - ក្នុងគណនី Facebook ជ្រើសរើសយក Settings -> Instant Games

    - ធ្វើការ Remove ប្រភេទហ្គេមដូចរៀបរាប់ខាងលើ (ឧទាហរណ៍៖ Jumpy Jumpy ជាដើម)។

អាស្រ័យហេតុនេះ សូមប្រិយមិត្ដអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook មេត្ដាបញ្ឈប់ការលេងហ្គេមប្រភេទនេះជាបន្ទាន់ តាមសេចក្ដីប្រកាសរបស់នាយកដ្ឋានព័ត៌មានវិទ្យាដូចបានរៀបរាប់ខាងលើ៕

ប្រភព: នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ Department of IT, Ministry of Interior

រូបឧទាហរណ៍
រូបឧទាហរណ៍
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T