អង្គុយឱបគ្នាយ៉ាងកំសត់! កូនឆ្កែអនាថា​ ២ក្បាលនេះ​ត្រូវម្ចាស់​យក​មក​​បោះ​​ចោល​ គួរឲ្យអាសូរ

//s5.kh1.co/5e/5e4e06ac917c11e60142ff5474fc910e6460e982.jpg
សង្គម

 ២២-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

សុនក​២ក្បាលនេះ ត្រូវបានម្ចាស់របស់វា បោះបង់ចោលតាមផ្លូវ រួចមកអង្គុយអោបគ្នាយ៉ាងស្អិត នៅក្នុងវត្តមួយ

ចិន៖ ថ្មីៗនេះ រូបភាពជាច្រើនសន្លឹកនៃសុនកដ៏គួរឲ្យអាណិត​​ ២ក្បាល ជាសម្លាញ់នឹងគ្នាកំពុងតែល្បីរីកសុះសាយ​លើបណ្តាញទំនាក់ទំនងសង្គម ក្រោយពីសុនក​២ក្បាលនេះត្រូវបានម្ចាស់របស់វា បោះចោលតាមផ្លូវ រួចមកអង្គុយ​អោបគ្នា​យ៉ាងស្អិត នៅក្នុងវត្តមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភព កូនឆ្កែដ៏គួរឲ្យស្រលាញ់មួយគូនេះ ត្រូវបានដូនជីចិត្តធម៌ម្នាក់ ស្នាក់នៅវត្ដមួយកន្លែង ក្នុងប្រទេសចិនទទួលយកមកចិញ្ចឹម ប៉ុន្តែជាអកុសល ដែលគេមិនស្គាល់ច្បាស់​ពីទីតាំងវត្ដខាងលើនោះទេ។ក្នុងនោះគេសង្កេតឃើញថា កូនឆ្កែសម្បុរត្នោត មាឌធំជាងគេ បានយកដៃទាំងពីរសងខាងរបស់វា អោបក្រសោប​កូនឆ្កែសម្បុរខ្មៅ ដែលមាឌតូចជាងវា ហាក់បីដូចជាក្នុងន័យ ការពារមិត្តសម្លាញ់របស់វាយ៉ាងអ៊ីចឹង។

ស្របពេលជាមួយគ្នានេះដែរ អ្នកនិយមលេងបណ្តាញសង្គម Weibo របស់ចិន ជាច្រើន បានសម្តែង ពីការ​ស្រលាញ់ចូលចិត្ត និងចង់យកសុនកទាំង២ក្បាលនោះ មកចិញ្ចឹមថែមទៀតផង ហើយក៏បានធ្វើការរិះគន់​យ៉ាងចាស់ដៃផងដែរ ទៅលើម្ចាស់របស់កូនឆ្កែ ទាំង២ក្បាលនេះ ដែលគ្មានចិត្តមេត្តា គ្មានចិត្តអាណិតស្រលាញ់ យកវាទៅបោះចោលនៅ តាមដងផ្លូវផងដែរ។ អ្នកលេងបណ្តាញសង្គមម្នាក់ សរសេរថា៖ «មនុស្សអីក៏អាក្រក់​ឃោរឃៅម៉្លេះ! បើដំបូងឡើយ មិនចេះមើលថែពួកវាចឹង មិនគួរណាទៅទិញពួកវាយកចិញ្ចឹមនោះទេ»។

«អូ៎! ពិតជាគួរឲ្យអាណិតណាស់! មើលទៅភ្នែករបស់ពួកវាចុះ ក៏ក្រៀមក្រំដែរ។ ពួកវាប្រហែលជារងការឈឺចាប់ នៅតាមផ្លូវច្រើនហើយ»។

ខ្លះទៀតថា៖ «ខ្ញុំខ្លាចក្រែងតែ សត្វឆ្កែ២ក្បាលនេះ អាចនឹងត្រូវ ស្លាប់ដោយសារតែ អត់អីស៊ីនោះទេ ព្រោះយើង​ដឹងហើយថា ដូនជីមិនហូបសាច់នោះទេ។ ចឹងតើដូនជីនោះ ចិញ្ចឹម ឬផ្តល់ចំណីអាហារដល់ពួកវា ដោយ​របៀបណាទៅ?»។ «ធម្មតាសត្វឆ្កែនៅក្នុងវត្តចឹង ដូច្នេះវាត្រូវតែអង្គុយ សម្មាធិឲ្យដូចដូនជីនោះ ចឹងហើយ»៕

កូនឆ្កែអនាថា​ ​ត្រូវម្ចាស់​យក​មក​​បោះ​​ចោល​
កូនឆ្កែអនាថា​ ​ត្រូវម្ចាស់​យក​មក​​បោះ​​ចោល​
កូនឆ្កែអនាថា​ ២ក្បាលនេះ​ត្រូវម្ចាស់​យក​មក​​បោះ​​ចោល​
កូនឆ្កែអនាថា​ ២ក្បាលនេះ​ត្រូវម្ចាស់​យក​មក​​បោះ​​ចោល​
កូនឆ្កែអនាថា​ ​ត្រូវម្ចាស់​យក​មក​​បោះ​​ចោល​
កូនឆ្កែអនាថា​ ​ត្រូវម្ចាស់​យក​មក​​បោះ​​ចោល​
កូនឆ្កែអនាថា​ ​ត្រូវម្ចាស់​យក​មក​​បោះ​​ចោល​
កូនឆ្កែអនាថា​ ​ត្រូវម្ចាស់​យក​មក​​បោះ​​ចោល​
កូនឆ្កែអនាថា​ ​ត្រូវម្ចាស់​យក​មក​​បោះ​​ចោល​
កូនឆ្កែអនាថា​ ​ត្រូវម្ចាស់​យក​មក​​បោះ​​ចោល​
Khin Ratana
រត្ន័ (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T