រុស្ស៊ី៖ ឆ្មាមួយក្បាលឈ្មោះថា ជូសែប អាយុ២ឆ្នាំ ជាប្រភេទពូជ Scottish Fold ត្រូវបានលោក អេលជេនី ផេតត្រូ រស់នៅក្នុងទីក្រុង Saint Petersburg ទិញយកទៅចិញ្ចឹម។

កូនឆ្មា ជូសែប គឺជាឆ្មាមួយដែលមានលក្ខណៈខុសប្លែកពីឆ្មាដទៃ ដោយវាមានកែវភ្នែកខាងស្ដាំដៃពណ៌ទឹកសមុទ្រថ្លា និងកែវភ្នែកខាងឆ្វេងដៃពណ៌លឿងថ្លា។ 

យោងតាមសម្ដីរបស់លោក អាលជេនី បានឲ្យដឹងថា ដំបូងឡើយ គាត់សឹងតែមិនជឿនឹងភ្នែក នៅពេលឃើញរូបថតរបស់ឆ្មា ជូសែប លើបណ្ដាញអុីនធឺណេត។ ហើយវាមិនមាននរណាម្នាក់ទិញយកទៅចិញ្ចើមឡើយ ក្នុងរយៈពេលដាក់លក់៥ខែមកនេះ។ 

លោកបានបន្ថែមទៀតថា ឆ្មា ជូសែប មានជំងឺម៉្យាងដ៏កម្រហៅថា heterochromia ដែលបណ្ដាលឲ្យកែវភ្នែកប្ដូរពណ៌ខុសពីធម្មតា តែមិនបង្កឲ្យមើលមិនច្បាស់​ ឬប៉ះពាល់ដល់សុខភាពឡើយ។

យ៉ាងណាមិញ ឥឡូវនេះ ឆ្មា ជូសែប កំពុងទទួលបានការចាប់អារម្មណ៍ និងប្រជាប្រិយភាពយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ក្រោយពីម្ចាស់របស់វាបង្ហោះរូបភាពមួយចំនួន៕

សូមទស្សនារូបភាពខាងក្រោម៖

កូនឆ្មា ជូសែប
កូនឆ្មា ជូសែប
កូនឆ្មា ជូសែប
កូនឆ្មា ជូសែប
កូនឆ្មា ជូសែប
កូនឆ្មា ជូសែប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ