ខណៈគង់ សុជាតិ គិតថាប្តីខ្លួន ក្បត់ចិត្ត បែរជា ជា វិបុលបង្ហោះថា....

//s5.kh1.co/17/17877ebc7a736a7822460b4ac45b40a9131521a5.png
តារា & កម្សាន្ដ

 ២១-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

យើងដឹងហើយថា ទំនាក់ទំនងជីវិតប្ដី ប្រពន្ធរបស់ អ្នកនាង គង់ សុជាតិ នៅតែល្អូកល្អើន និង មើលទៅនាងជាមួយស្វាមី ព្រមទាំងកូនពិតជាមានសុភមង្គលខ្លាំង ទោះបីជា ពេលថ្មីនេះ មានរឿងបែកធ្លាយ ថាមានអ្នកទីបីចូលមកជ្រេតជ្រេកជីវិតស្នេហាយ៉ាងណាក៏ដោយ។

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ មានការចាប់អារម្មណ៍ខ្លាំង ពីទស្សនិកជន ទៅលើដំណឹងបែកធ្លាយ រឿងរ៉ាវស្នេហា រវាង ពិធីករ លោក ជា វិបុល និង អ្នកនាង គង់ សុជាតិ កំពុងមានអ្នកទីបី ចង់ចូលមកជ្រៀតជ្រែត ជីវិតប្ដីប្រពន្ធ ដ៏មានសុភមង្គលមួយនេះ ដែលរឿងនេះបានធ្វើឲ្យភរិយាលោក មានការអស់ទ្រាំ និង បានតបឆ្លើយឆ្លងឌឺដងផ្លែផ្កា ឲ្យជនទីបីនោះ យ៉ាងចាស់ដៃ បើទោះបីជាមិនបានបង្ហាញអត្តសញ្ញាណស្រីម្នាក់នោះក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ ទោះបី ជាមានរឿងរ៉ាងយ៉ាងនេះក្ដី ប៉ុន្តែគេឃើញថា លោក ជា វិបុល ហាក់មិនខ្វាយខ្វល់នឹងរឿងរ៉ាវអស់ទាំងនោះទេ ពោលគឺលោកកាន់តែស្រលាញ់ និងមើលថែប្រពន្ធកាន់តែផ្អែមល្ហែមជាងមុន ព្រមទាំង បង្ហោះរូបភាពស្វីតៗ អមនឹងសារដ៏មានអត្ថន័យខ្លីៗ នៅលើគណនី Instagram របស់លោកថា៖  

  ខ្ញុំគ្រាន់តែចង់ដើរ ជាមួយអ្នកពេញមួយជីវិតរបស់ខ្ញុំ @kongsochea។

ជា វិបុល

គួរបញ្ជាក់ផងដែរថា ចាប់តាំងពី រៀបអាពាហ៍ពិពាហ៍សាងជីវិតគ្រួសាររួមគ្នាយូរច្រើនឆ្នាំកន្លងទៅក៏ពិតមែន ប៉ុន្តែ ពិធីករពិធីការនី មួយគូនេះ តែងតែ ល្អូកល្អើននឹងគ្នា មិនដែលមានបញ្ហាអ្វីនឹងគ្នាឡើយ ដោយតែងតែបង្ហាញសេចក្ដីស្រលាញ់ឲ្យគ្នាទៅវិញទៅមក ឲ្យបណ្ដាអ្នកគាំទ្រ ច្រណែនជាញឹកញាប់ផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

ជា វិបុល និង គង់ សុជាតិ
ជា វិបុល និង គង់ សុជាតិ
ជា វិបុល និង គង់ សុជាតិ
ជា វិបុល និង គង់ សុជាតិ
ជា វិបុល និង គង់ សុជាតិ
ជា វិបុល និង គង់ សុជាតិ
ជា វិបុល និង គង់ សុជាតិ
ជា វិបុល និង គង់ សុជាតិ
ជា វិបុល និង គង់ សុជាតិ
ជា វិបុល និង គង់ សុជាតិ
ជា វិបុល និង គង់ សុជាតិ
ជា វិបុល និង គង់ សុជាតិ
ជា វិបុល និង គង់ សុជាតិ
ជា វិបុល និង គង់ សុជាតិ
ជា វិបុល និង គង់ សុជាតិ
គង់ សុជាតិជា វិបុល
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T