Bella Ranee​ តូចចិត្ត​នឹង​ខ្លួន​ឯង ព្រោះ​មិនអាច​ធ្វើ​រឿង​នេះ​បាន​ដូច​ Yaya​

//s5.kh1.co/7d/7df925bce01ae4e09c4307040a9ff52f0cf3b61a.jpg
នារី

 ២១-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Bella Ranee តូចចិត្តនឹងខ្លួនឯង ព្រោះមិនអាចធ្វើរឿងនេះបានដូច Yaya​

ថៃ៖ តារាសម្ដែងស្រីដ៏ល្បីប្រចាំប្រទេសថៃ Bella Ranee ត្រូវបានទស្សនិកជនស្គាល់ថា ជាតារាស្រីមួយរូប​ដែល​ទទួលបានគាំទ្រយ៉ាងខ្លាំង ទាំងលើសមត្ថភាពសម្ដែង ក៏ដូចជារូបសម្បត្តិដ៏ស្រស់សោភា។ រាល់រឿងភាគរបស់នាងដែលបានចាក់កញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ សុទ្ធសឹងតែទទួលបានការ​គាំទ្រ​យ៉ាង​ច្រើនលើសលុប ពីសំណាក់ទស្សនិកជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីពេលថ្មីៗនេះ Bella បានបង្ហោះរូបភាពពីរសន្លឹកនៅលើ Story Instagram របស់ខ្លួន ជារូបភាព​ដែល​នាងកំពុងអង្គុយជូតស្លឹកឈើមួយដើម ដែលនាងដាំលម្អផ្ទះ។ អ្វីដែលគួរឲ្យកត់សម្គាល់ នាងបាន​បង្ហោះ​រូបភាព​នោះអមជាមួយសារខ្លីមួយថា៖ "ហេតុអ្វីទើបបានជាជូតស្លឹកឈើ មិនឃើញស្អាតដូច Yaya អញ្ចឹង?"

គួរបញ្ជាក់ផងដែរថា Yaya ធ្លាប់បានបង្ហោះរូបថតឈរជូតស្លឹកឈើបែបនេះម្ដងរួចទៅហើយ និងបានទទួលការ​កោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។ ចំណែកឯរូបថតរបស់ Bella អង្គុយជូតស្លឹកឈើនេះ ក៏រំលេចឲ្យ​ឃើញពីរូប​សម្រស់ដ៏ស្រស់សោភារបស់នាងដូចគ្នា តែមិនដឹងហេតុអ្វី ទើបបានជាសាមីខ្លួនបង្ហោះសារ​បែបនេះ​ទៅវិញ៕

សូមទស្សនារូបភាពខាងក្រោម៖

Bella Ranee
Bella Ranee
Yaya Urassayas
Yaya Urassayas
Bella Ranee
Bella Ranee
Bella Ranee
Bella Ranee
Bella Ranee
Bella Ranee
Bella Ranee
Bella Ranee
Bella Ranee
Bella Ranee
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T