កូនៗកាន់តែធំ កែវ វាសនា និងភរិយា កាន់តែមានសុភមង្គលខ្លាំង មើលរូបទាំងនេះក៏ដឹង!

//s5.kh1.co/a1/a1428a35d942d194f40ddfaaa15bfd0dba3e3512.jpg
តារា & កម្សាន្ដ

 ១៩-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ទោះរៀបការច្រើនឆ្នាំ តែទំនាក់ទំនងប្ដី ប្រពន្ធ កែវ វាសនា នៅតែផ្អែមល្ហែម និង មានសុភមង្គលកាន់តែខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។

កោះរ៉ុង៖ បច្ចុប្បន្ន តារាចម្រៀងសម្លេងពីរោះ លោក កែវ វាសនា ពេលនេះលោកកំពុងតែកសាងជីវតគ្រួសារពោរពេញដោយសុភមង្គល បើទោះបី លោកបានរៀបការច្រើនហើយក៏ពិតមែន តែលោក និង​ភរិយានៅតែល្អូកល្អើនមិនខុសពេលមុនៗឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសព្វថ្ងៃ លោកមានកូនប្រុស ស្រី ២នាក់សុទ្ធតែមានមុខមាត់គួរឲ្យស្រលាញ់ មិនចាញ់លោក និង ភរិយាឡើយ ក្នុងនោះដែរ ទោះរវល់ជាមួយការងារយ៉ាងណា ក៏តារាប្រុសរូបនេះ តែងតែផ្ដល់ពេលវេលាសម្រាប់ភរិយា និង កូនៗជានិច្ច។

ជាក់ស្ដែង មុននេះបន្តិចរូបលោកបានបង្ហោះរូបភាពពីដំណើរកម្សាន្តទៅកាន់សមុទ្រ ជាមួយភរិយា ព្រមទាំងកូនទាំង២ របស់លោក។ ដោយរូបភាពទាំងនោះ មើលទៅ ពួកគេពិតជាមានក្ដីសុខ និង សុភមង្គលខ្លាំងពេញទំហឹងតែម្ដង ដែលមានដំណើរកម្សាន្តបែបគ្រួសារបែបនេះ។

បើទោះបី រាល់ថ្ងៃ កែវ វាសនា មានភាពមមាញឹកនឹងការងារ ក៏ដោយ តែលោកបានព្យាយាមរកពេលវេលាមួយ សម្រាប់នាំ ភរិយា និង កូនៗមកលំហែកាយ ដើម្បីបំបាត់ស្ត្រេស ព្រមទាំងបង្កើនភាពស្និទ្ធិស្នាលចំពោះគ្នាកាន់តែខ្លាំងឡើងទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖ 

 កែវ វាសនា និង ភរិយា
 កែវ វាសនា និង ភរិយា
 កែវ វាសនា និង ភរិយា
 កែវ វាសនា និង ភរិយា
 កែវ វាសនា និង ភរិយា
 កែវ វាសនា និង ភរិយា
 កែវ វាសនា និង ភរិយា
 កែវ វាសនា និង ភរិយា
 កែវ វាសនា និង ភរិយា
 កែវ វាសនា និង ភរិយា
 កែវ វាសនា និង គ្រួសារ
 កែវ វាសនា និង គ្រួសារ
 កែវ វាសនា និង គ្រួសារ
 កែវ វាសនា និង គ្រួសារ
 កែវ វាសនា និង គ្រួសារ
 កែវ វាសនា និង គ្រួសារ
កែវ វាសនា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T