កោះរ៉ុង៖ បច្ចុប្បន្ន តារាចម្រៀងសម្លេងពីរោះ លោក កែវ វាសនា ពេលនេះលោកកំពុងតែកសាងជីវតគ្រួសារពោរពេញដោយសុភមង្គល បើទោះបី លោកបានរៀបការច្រើនហើយក៏ពិតមែន តែលោក និងភរិយានៅតែល្អូកល្អើនមិនខុសពេលមុនៗឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយសព្វថ្ងៃ លោកមានកូនប្រុស ស្រី ២នាក់សុទ្ធតែមានមុខមាត់គួរឲ្យស្រលាញ់ មិនចាញ់លោក និង ភរិយាឡើយ ក្នុងនោះដែរ ទោះរវល់ជាមួយការងារយ៉ាងណា ក៏តារាប្រុសរូបនេះ តែងតែផ្ដល់ពេលវេលាសម្រាប់ភរិយា និង កូនៗជានិច្ច។
ជាក់ស្ដែង មុននេះបន្តិចរូបលោកបានបង្ហោះរូបភាពពីដំណើរកម្សាន្តទៅកាន់សមុទ្រ ជាមួយភរិយា ព្រមទាំងកូនទាំង២ របស់លោក។ ដោយរូបភាពទាំងនោះ មើលទៅ ពួកគេពិតជាមានក្ដីសុខ និង សុភមង្គលខ្លាំងពេញទំហឹងតែម្ដង ដែលមានដំណើរកម្សាន្តបែបគ្រួសារបែបនេះ។
បើទោះបី រាល់ថ្ងៃ កែវ វាសនា មានភាពមមាញឹកនឹងការងារ ក៏ដោយ តែលោកបានព្យាយាមរកពេលវេលាមួយ សម្រាប់នាំ ភរិយា និង កូនៗមកលំហែកាយ ដើម្បីបំបាត់ស្ត្រេស ព្រមទាំងបង្កើនភាពស្និទ្ធិស្នាលចំពោះគ្នាកាន់តែខ្លាំងឡើងទៀតផង៕
សូមទស្សនារូបភាពខាងក្រោម៖