ហ្វេនបារម្ភគ្រប់គ្នា! ក្រោយ លីកា សមាជិកOMG ត្រូវសម្រាកព្យាបាលច្រើនខែ ព្រោះជំងឺមួយនេះ

//s5.kh1.co/8c/8cde0fee0e03dc5c7c079384b6a2986764ba9f0e.jpg
តារា & កម្សាន្ដ

 ១៩-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ថ្មីៗនេះ លីកា (OMG) បានបង្ហោះសារប្រាប់ដល់ហ្វេនៗ ឲ្យមានភាពភ្លាក់ផ្អើលស្ទើរគ្រប់គ្នា ដោយសារតែឃើញរូបរាងនាងនៅរឹងមាំសោះ តែមិននឹកស្មានថានាងមានជំងឺមួយនេះ។

ភ្នំពេញ៖ នាថ្ងៃទី ១៨ ខែ មិនា ម្សិលមិញនេះ ស្រីស្អាតសាច់សរខ្ចី ប្រចាំក្រុមរាំដ៏ល្បី OMG កញ្ញ តែ ស៊ុនសូដាលីកា បានធ្វើឲ្យហ្វេនៗជាច្រើន មានការភ្ញាក់ផ្អើល និង មានការព្រួយបារម្ភជាខ្លាំង ក្រោយពីបានដឹងដំណឹងមួយ ដែលនាងបានរៀបរាប់នៅលើគណនីបណ្ដាញសង្គមរបស់នាងផ្ទាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ នាងក៏បានសរសេររៀបរាប់ អំពីស្ថានភាពជំងឺរបស់នាងនាពេលនេះផ្ទាល់ ក៏ដូចជាផ្ដែផ្ដាំទៅដល់ហ្វេនៗ កុំឲ្យមានការព្រួយបារម្ភទៀត ដោយ នាងបានរៀបរាប់ថា៖

សួស្ដីអ្នកទាំងអស់គ្នា.. ថ្ងៃនេះខ្ញុំចង់មកបញ្ជាក់បន្ថែមអំពីស្ថានភាពជំងឺរបស់ខ្ញុំ ខ្ញុំមានបញ្ហាឆ្អឹងខ្នងត្រូវវះកាត់ បូករួមទាំងជំងឺប្រចាំកាយ ហើយឥលូវនេះខ្ញុំបានទទួលការវះកាត់បាន ជោគជ័យ៥ថ្ងៃហើយ។ អាការៈបានធូរច្រើន ប៉ុន្តែនៅមិនទាន់អង្គុយ និងដើរបាននៅឡើយ ប្រហែលជាត្រូវការរយៈពេល ១-២ខែទៀត ទើបប្រសើរជាងនេះ។ អរគុណសម្រាប់ការសួរសុខទុក្ខ បារម្ភទាំងក្នុង Chat នឹងក្រៅ ខ្ញុំបានអានទាំងអស់ អរគុណច្រើន។

លីកា

តាមរយៈសារមួយនេះផងដែរ ហ្វេនៗគ្រប់គ្នាក៏លែងមានការព្រួយបារម្ភទៀតដែរ ហើយក៏បានផ្ញើពាក្យជូនពរជាច្រើន ដល់ស្រីស្អាតរូបនេះផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

លីកា
លីកា
លីកា
លីកា
លីកា
លីកា
លីកា
លីកា
លីកា
លីកា
សាររបស់លីកា
សាររបស់លីកា
លីកា(OMG)
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T