មើលទៅមានក្តីសុខណាស់! ទំនេរមិនទាន់ ប៉ែន ចំរ៉ុង នាំភរិយា និងកូនក្នុងផ្ទៃ ដើរលេងយ៉ាងស្វីត

//s5.kh1.co/6a/6a25df37a160c366f2b1f1a08343c9786bc74079.jpg
តារា & កម្សាន្ដ

 ១៨-ឧសភា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

ទំនេរពីការងារដែលមានភាពមម៉ាញឹកខ្លាំង លោក ប៉ែន ចំរុងបាននាំ ភរិយាដើរកម្សាន្តលំហែកាយជិះទូកលេងនៅលើគង្គាយ៉ាងមានក្តីសុខយ៉ាងខ្លាំង។

ភ្នំពេញ៖ ក្រោយរៀបការរួច ឃើញថា ប៉ែន ចំរ៉ុង និងភរិយា កាន់តែមានក្តីសុខកាន់តែខ្លាំងឡើង ស្របពេលដែលពេលនេះភរិយាលោកកំពុងតែពរពោះកូនក្នុងផ្ទៃ ដែលត្រៀមសម្រាលក្នុងពេលឆាប់ៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងឃើញថា រាល់ពេលតារារូបនេះទំនេរពីការងារ លោកតែងតែផ្តល់នូវស្នាមញញឹម ការមើលថែដល់ភរិយាជានិច្ច ដែលធ្វើឲ្យហ្វេនជាច្រើនមិនសរសើរមិនបាននោះទេ។ ដោយឡែកថ្មីៗនេះ ទំនេរពីការងារដែលនៅសេសសល់ តារាប្រុសសម្លេងផ្អែមរូបនេះបាន ឆ្លៀតពេលដែលនៅសេសសល់បន្តិចបន្តួច នាំភរិយាដែលកំពុងតែពរពោះមកលំហែកាយ នៅតំបន់ព្រៃភ្នំ ជាមួយនឹងធម្មជាតិដ៏ត្រចះត្រចង់ គួរជាទីត្រេកត្រអាលផងដែរ។

ក្រោយពីបានឃើញតារាប្រុសរូបនេះបង្ហោះរូបភាពដ៏សែនស្វីតរបៀបនេះហើយធ្វើឲ្យហ្វេនៗដែលជាអ្នកគាំទ្រលោកផ្ទាល់ បាននាំគ្នានិយាយសរសើរប្តីប្រពន្ធមួយគូរនេះពិតជាស្រលាញ់គ្នាខ្លាំងផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

ប៉ែន ចំរ៉ុងនិង ភរិយា
ប៉ែន ចំរ៉ុងនិង ភរិយា
ប៉ែន ចំរ៉ុងនិង ភរិយា
ប៉ែន ចំរ៉ុងនិង ភរិយា
ប៉ែន ចំរ៉ុងនិង ភរិយា
ប៉ែន ចំរ៉ុងនិង ភរិយា
ប៉ែន ចំរ៉ុង
ប៉ែន ចំរ៉ុង
ប៉ែន ចំរ៉ុង
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T